ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជិះម៉ូតូកញ្ចាស់ឆក់ទូរស័ព្ទដៃ ត្រូវសមត្ថកិច្ចក្របួច​បានទាំង​២​
Tue,06 August 2019 (Time 12:34 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 422នាក់)


រាជធានីភ្នំពេញ៖ជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ​ពីស្ត្រីម្នាក់ ដែលកំពុងសៀត​នៅ​ហោប៉ាវ​ក្រោយ ត្រូវបានកម្លាំងនគរ​បាលខណ្ឌសែនសុខ​ក្របួចចាប់បាន កាលពីវេលា​ម៉ោង​២និង​៣០នាទី ថ្ងៃទី៥ ខែសីហា ឆ្នំា២០១៩ នៅ​លើផ្លូវហាណូយ ស្ថិតភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ខណៈដែលព្យាមយា​មជិះរត់គេច។

សមត្ថកិច្ចបាន​ឲ្យដឹងថា​៖ជនសង្ស័យទាំង២នាក់មានឈ្មោះ សីហា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ​មិនពិតប្រាកដ ជាអ្នកបើកបរម៉ូតូស៊ូរ៉ុស ធ្វើសកម្មភាព​ និងឈ្មោះ ខុន ភឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ជាអ្នកឆក់។អ្នកទាំង២នាក់មានទីលំនៅ ផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​។

ចំណែកជនរងគ្រោះឈ្មោះ សាក់ ចាន់ណា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ភូមិឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។

សមត្ថកិច្ចបញ្ជាក់ថា​៖មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូទៅរកទិញទឹកកក លុះទៅដល់ចំណុច​កើតហេតុ ស្រាប់តែជនសង្ស័យ ជិះម៉ូតូមកដល់ឆក់​យកទូរស័ព្ទ ម៉ាកOPPO ពីហោប៉ៅខោក្រោយ ហើយ​ជិះរត់គេចខ្លួន ភ្លាមនោះ​ជនរងគ្រោះស្រែកឆោឡោ ស្របពេលនោះ​កម្លាំងល្បាតរ​បស់ខណ្ឌ​សែនសុខ មកដល់ឃើញក៏ដេញតាមរហូតចូលដល់ទឹកដីស​ង្កាត់ទួលសង្កែ ទើបចាប់​ខ្លួនបាន​តែម្តង​។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ខុន ភឿន ជាអ្នកឆក់ផ្ទាល់បានសារភាពថា ក្រោយ​ពីខ្លួន​ក្រឡេកឃើញជនរងគ្រោះសៀតទូរ​ស័ព្ទនៅហោប៉ៅ​ខោខាងក្រោយនឹកថាស៊ីផុយ ក៏ធ្វើសកម្មភាពឆ​ក់ទូរស័ព្ទ តែមិននឹកស្មានថា កម្លាំងល្បាតរបស់​ខណ្ឌសែនសុខ ដេញចាប់ខ្លួនបានបែបនោះទេ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង សមត្ថកិច្ចកំពុងកសា​ងសំណុំរឿង ដើម្បីចាត់ការតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
545 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
92913 នាក់
ខែនេះ :
508617 នាក់
3 ខែនេះ :
1117301 នាក់
សរុប :
17722065 នាក់