ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់ឃាត់ខ្លួន ជនសង្ស័យប្រុស ស្រីចំនួន៥នាក់ ពាក់ពន្ឋ័ករណីឆបោក​ នៅស្រុកឧដុង្គ
Mon,05 August 2019 (Time 01:40 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 490នាក់)


ខេត្តកំពង់ស្ពឺ៖កម្លាំងក​ងរាជអាវុធហត្ថមូលដ្ឋានស្រុកឧដុង្គ សំរោងទង នឹងកម្លាំងនៃមន្ទីរយុត្តិធម៌ ដឹក​នាំកម្លាំង​ដោយលោកវរសេនីយ៍​ទោ ទិត្យ វណ្ណះ ប្រធានមន្ទីរយុត្តិធម៍​ដោយមាន​ការសម្របសម្រួល ពីលោ​កស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលា​ដំបូងខេត្ត​កំពង់ស្ពឺ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ បាន​ឃាត់ខ្លួន​ជនសង្ស័យប្រុស ស្រីចំនួន០៥នាក់ បាក់ពន្ឋ័ករណីឆបោក នៅជាប់ផ្លូវ​លេខ៥១ ស្ថិត​នៅ​ភូមិ​អំពឹលរូង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទាំង០៥នាក់ ដែលត្រូវចាប់ឃាត់ខ្លួនរួមមាន​៖ទី១-ឈ្មោះ នួន វណ្ណា ភេទប្រុស អាយុ​៤១ឆ្នាំ មុខរបរបុគ្គលឹកក្រុមហ៊ុន សុខរដ្ឋា អចលទ្រព្យ មានទីលំភូមិជើ​ងស្រុក ឃុំជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ។
ទី២-​ឈ្មោះ តន់ សុផាន់ណានិន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មករ រោងចក្រ មានទីលំនៅ​ភូមិព្រៃ​ភក្តី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ទី៣-​ឈ្មោះ ភោគ សានិន ភេទប្រុសអាយុ៥៩ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិកំបូល សង្កាត់​កំបូលខណ្ឌកំបូល រាជធានីភ្នំពេញ។
ទី៤-ឈ្មោះ ច្រឹក ចិត្រា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិភ្នំពេញថ្មី សង្កាត់គោ​កឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទី៥-​ឈ្មោះ ហ៊ាង អេងទ្រី ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរមិន​ពិតប្រាកដមានទី​លំនៅភូមិត្រពាំង​ជើ​ងស្រុកសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបានរួមមាន៖
-ប្រាក់ដុល្លាចំនួន០៥ម៉ឺនដុល្លា
-អត្តសញ្ញាណបណ្ណ័០៤សន្លឹក
-កិច្ចសន្យាកក់ប្រាក់០១សន្លឹក
-លិខិតប្រគល់ទទួលប្រាក់​០១សន្លឹក+លិខិតក្រុមហ៊ុន សុខរដ្ឋា ខេមបូឌារប្រជីធី អ៊ិ​នវេសម៉ិន
ឯ.​ក​ ០១សន្លឹក
-ឯកសារដី០១ច្បាប់ =០៦សន្លឹកទំហំដី ១៧៥២៥៦ម៉ែត្រការ៉េ ស្ថិតនៅភូមិប្រកិ​ល ឃុំព្រះស្រែ ស្រុក
ឧដុង្គ​ ខេត្តកំពង់ស្ពឺ 
-រថយន្ត០១គ្រឿង ម៉ាកហាយឡិនដឺ ពណ៌ស សេរី២០០១ ស្លាកលេខ ភ្នំពេញ.2Z.2321
-ទូរស័ព្ទ ដៃ០៨គ្រឿង។

សូមបញ្ជាក់ដែរថា​៖ជនទាំ​ង៥នាក់ខាងលើនេះបានយកដីអ្នកដទៃទៅលក់ ​ដោយម្ចាស់​ដីបានដឹង ប្តឹងម​កកម្លាំងជាក់ស្តែងកំពុងប្រគល់ប្រាក់។
បច្ចុប្បន្នជនសង្ស័យ រួមនឹង​វត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនមក​បញ្ជាការដ្ឋានកងរាជ​អាវុធ​ហត្ថខេត្ត ដើម្បី អនុវត្ត​តាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
932 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
93300 នាក់
ខែនេះ :
509004 នាក់
3 ខែនេះ :
1117688 នាក់
សរុប :
17722452 នាក់