ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា​អញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ដល់​និស្សិត និងសិក្ខាកាម នៃបណ្ឌិត្យសភាន​គរបាលកម្ពុជា​ជាង១ពាន់នាក់
Mon,05 August 2019 (Time 12:21 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 477នាក់)


រាជធានីភ្នំពេញ​៖នៅព្រឹកថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​ក​ម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាប​ត្រវិទ្យាសា​ស្រ្ដនគរបាល ថ្នាក់ប​រិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិត​នាយនគ​របាលបន្តវេន និង​សិក្ខា​កាមជ័យលាភី ១,៤៦៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

និស្សិត និងសិក្ខាកាមជាមន្ត្រីនគរបាលដែលបាន​ទទួលបាន​សញ្ញាបត្រ និងវិញ្ញាបនបត្រនៅថ្ងៃនេះ
រួមមាន៖ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៨០នាក់ នារី ០៧នាក់, បរិញ្ញាបត្រ ចំនួន ៣១៩នាក់ នារី៤០នាក់, សិក្ខាកាមថ្នាក់វិញ្ញាបនបត្រ ចំនួន ៩៦៦នាក់  នារី៥៥នាក់៕

ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ដល់​និស្សិត និងសិក្ខាកាម នៃបណ្ឌិត្យ​សភា​ន​គរ​បាលកម្ពុជា សម្តេចតេជោ បានសម្តែងនូង​ក្តីរីករាយយ៉ាងក្រៃ​លែង និងកោតសរសើរ និងអប​អរសារដល់និស្សិត និងសិក្ខាកាម​ជ័យលាភីន​គរបាលទាំងអស់ ដែលបាន​ខិតខំប្រឹងប្រែង​រៀនសូត្រ និងហ្វឹកហាត់ រហូតទទួលបានជោគជ័យ​នាពេលនេះ។​

ជាមួយគ្នានេះផងដែរ សម្តេចតេ​ជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំនៃបណ្ឌិត្យ​សភានគ​របាលកម្ពុជា ដែល​បានខិតខំបណ្តុះបណ្តាលនិ​ស្សិត និងសិក្ខាកាមដែល​ជាមន្ត្រីនគរបាល​របស់យើង អោយទទួល​បាននូវភាពជោគ​ជ័យជាបន្តបន្ទាប់មក។ 

សម្តេចតេ​ជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដោយក្តីមោទនភាព ចំពោះភាពរីកចម្រើន​នៃ​វិស័យ​អប់រំដល់មន្ត្រីនគរបាលជាតិ ដែលបានចូលរួម​ចំណែកយ៉ាងសំខាន់​ក្នុងកិច្ចការពា​រសេចក្តី​សុខសុវត្តិភាព របស់ប្រពលរដ្ឋ និងប្រទេសជាតិ។សម្តេចតេ​ជោនាយករដ្ឋមន្ត្រី​ក៏បានជំរុញ​អោយ​ក្រសួងមហាផ្ទៃ ជាពិសេសបណ្ឌិត្យសភានគរបាល​កម្ពុជាត្រូវបន្តខិតខំប្រឹងប្រែង​ជាបន្តទៀ​តក្នុង​ការបណ្តុះ​បណ្តាលមន្ត្រីនគរបាល​លើជំនាញផ្សេងៗ​ជាច្រើនទៀត​ដែលមិនធ្លាប់​បណ្តុះ​បណ្តាល​ពីមុនមកនោះ ដើម្បីពង្រឹងសមត្ថភាពអោយកាន់តែខ្លាំងក្លាបន្ថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3562 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
95930 នាក់
ខែនេះ :
511634 នាក់
3 ខែនេះ :
1120318 នាក់
សរុប :
17725082 នាក់