ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ស្រវឹង​ដេកដួ​លតាមផ្លូវ​ បង្កការភ្ញាក់ផ្អើល សមត្ថកិច្ចត្រួត​ពិនិត្យឃើញធ្លាក់កាំភ្លើងខ្លីមួយដើម
Thu,29 August 2019 (Time 06:29 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 456នាក់)


រាជធានីភ្នំពេញ៖បុរសម្នាក់ដែលគេដឹងថា ជាហ៊ានផង និងជាអ្នករត់Pass App បានស្រវឹង​ដេកដួល​តាមផ្លូវ បង្កការភ្ញាក់ផ្អើល ខណ:សមត្ថកិច្ចត្រួតពិនិត្យឃើញធ្លាក់កាំភ្លើងខ្លីមួយដើម។

ករណីនេះបានកើតឡើង​កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៨ ខែសីហា ឆ្នំា២០១៩ នៅ​តាមបណ្តោយផ្លូវ១០០៧ កែងនឹងផ្លូវ១៩៦៦ ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  រាជធា​នីភ្នំពេញ។

ព័ត៌មានពីក​ន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេបាន​ប្រទះឃើញម៉ូតូកង់​បីឥណ្ឌាមួយ​គ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1HB-5147 ចតស្ងៀមនៅកណ្តាលផ្លូវ នៅចំណុច​កើតហេតុ​ក្នុងទិសដៅពីត្បូងទៅ ជើង ដោយមានការសង្ស័យបាននាំគ្នាដើរទៅមើល ស្រាប់តែម្ចាស់​ម៉ូតូ​កង់​បីដេកលក់បែកពពុះមាត់ សង្ស័យតែត្រូវថ្នាំគេ រួចក៏នាំ​គ្នារុញកង់បីមក​អែបចិញ្ចើមផ្លូវ​ហើយមានអ្នក​ខ្លះយកខ្ទឹមសមកជូនមាត់ និងយកទឹកក្រូចឆ្មារឲ្យផឹក ដើម្បីឲ្យស្វាងតែនៅតែមិនដឹងខ្លួនទៀត ទើប​បាននាំ​គ្នារាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។

សមត្ថកិច្ចបានចុះមកដល់បាននាំគ្នា ដាស់ម្ចាស់ម៉ូតូកង់បីបន្តតែមិនងើបដដែលរួចបាន ឆែកឆេរ​នៅក្នុងកាបូបស្ពាយចំហៀងក៏ប្រទះឃើញកាំភ្លើងខ្លីមួយដើមម៉ាកឡុកទៀតផង។

ដោយសារ​ដាស់មិនក្រោក សមត្ថកិច្ចបានឡើងបើកម៉ូតូកង់បីដឹកទាំងម្ចាស់យកទៅ អធិការដ្ឋាន​នគ​របាលខណ្ឌសែនសុខភ្លាមៗ ស្រាប់តែមកដល់អធិការខណ្ឌមួយសន្ទុះ ទើបបុរសរូបនេះបានដឹងខ្លួន រួចបានប្រាប់សមត្ថកិច្ចថា ខ្លួនបានផឹកសុីជាមួយមិត្តភក្តិតិចតួច ស្រវឹងទើប​បើកទៅមុខ​លែងរួច​ដេកលក់តែម្តង។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា បុរសរូបនេះជា​ទាហាន មានលិខិតបញ្ជាក់ត្រឹមត្រូវ ហើយ​ឆ្លៀតពេលរត់ Pass App បន្ថែមទៀត លោកជា​អនុ​សេនី​យ៍ឯក អន ពិសិដ្ឋ ធ្វើការនៅបញ្ជាការដ្ឋានវិស្វកម្ម​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4392 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
52099 នាក់
ខែនេះ :
510532 នាក់
3 ខែនេះ :
1050391 នាក់
សរុប :
17645484 នាក់