ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេច​ពិជ័យសេនា ទៀ បាញ់ សម្រេច​លុបឈ្មោះលោក ផែង វណ្ណៈ ចេញពី​ក្រប​ខណ្ឌមន្ត្រី​យោធា
Thu,29 August 2019 (Time 04:25 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 453នាក់)


រាជធានី​ភ្នំពេញ៖​លោក ផែង  វណ្ណៈ អ្នកល្បីឈ្មោះមួយរូប​តាមបណ្តាញសង្គម Facebook  ត្រូវបាន​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ បានចេញប្រកាសមួយលុ​បឈ្មោះ លោក ផែង វណ្ណៈ ចេញពីក្របខណ្ឌ នៃកងយោធ​ពល​ខេមរភូមិន្ទ ចាប់ពីពេលនេះតទៅ។

សូមបញ្ជាក់ថា លោក ផែង វណ្ណៈ កាលពីថ្ងៃទី១៧ ​ខែមិថុនា ឆ្នាំ២០១៩ ត្រូវបានលោក លី សុខលេង ចៅ​ក្រមជំនុំជម្រះសាលាដំបូង​រាជធានីភ្នំពេញ ប្រកាសសា​លក្រមផ្តន្ទាទោសលោ​ក ផែង វណ្ណៈ អ្នក​លេងហ្វេសប៊ុកដ៏ល្បីល្បាញមួយរូប ដាក់ពន្ធនាគា​ររយៈពេល១ឆ្នាំ តែ​អនុវត្តទោស​ត្រឹម២​ខែ១៥​ថ្ងៃប៉ុណ្ណោះ និងពិន័យ៤លានរៀលចូលថវិការដ្ឋ ពាក់បទល្មើស​បរិហារកេរ្តិ៍ជា​សាធារណៈ​និងបទ​ញុះញ​ង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤មា​ត្រា៤៩៥និងមា​ត្រា៣០៥នៃ​ក្រមព្រ​ហ្មទណ្ឌ តាមបណ្តឹងរបស់លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4705 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
52412 នាក់
ខែនេះ :
510845 នាក់
3 ខែនេះ :
1050704 នាក់
សរុប :
17645797 នាក់