ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អតីតឧកញ៉ា ហូរ ចំរើន ត្រូវបានតុលាការ​ក្រុងភ្នំពេញ​ ប្រកាសផ្តន្ទា​ទោសដាក់ពន្ធនាគារ២ឆ្នាំ៦ខែ និងសង​លុយទៅ​ដើមបណ្តឹងជិត១០០លានដុល្លារ
Thu,29 August 2019 (Time 03:43 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 462នាក់)


រាជធានីភ្នំពេញ៖ឧកញ៉ា ហូរ ចំរើន ដែលធ្លាប់ត្រូវបានតុលា​ការប្រកាសផ្តន្ទាទោស ដាក់ពន្ធនា​គារ​រឿង​គំរា​មបាញ់សម្លាប់ប្រពន្ធនោះ នៅពេលនេះក៏ត្រូវបានតុលាការ បានប្រកាសផ្តន្ទាទោសមួយ ករណី​ទៀត ពីបទឆបោក ដោយសម្រេចដាក់ពន្ធនាគារចំនួន២ឆ្នាំ ៦ខែ ហើយសម្រេច​ឲ្យសង​លុយទៅ​ដើមបណ្តឹង (ជនជាតិកូរ៉េ) ជាង៩៧លានដុល្លារ។

ការសម្រេចដាក់ទោ​សទណ្ឌដល់ឧកញ៉ារូបនេះ បានធ្វើឡើងដោយ​លោក ពេជ្រ វិជ្ជាធរ ចៅក្រមជំ​នុំជម្រះ និងលោក កុល បុ​ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រៅពីកា​រដាក់ទោសទណ្ឌនៅក្នុងពន្ធនាគារ និងតម្រូវឲ្យសងលុយទៅដើមបណ្តឹងវិញនោះ តុលា​ការ​ក៏​បានសម្រេចឲ្យជនជាប់ចោទធ្លាប់មានងារជា «ឧកញ៉ា» រូបនេះ សងជំងឺចិត្តជូន​ដើមបណ្តឹង​ចំនួន ២លានដុល្លារ និងពិន័យចូលរដ្ឋចំនួន៦លានរៀលផងដែរ។

សូមបញ្ជាក់ថា​ កាលពីព្រឹកថ្ងៃ​ទី១៤ ខែកម្ភ: ឆ្នាំ២០១៩ សាលាឧទ្ធរណ៍បានបើកសវនាការ ប្រកា​សសាលដីកាលើសំណុំរឿង អតីតឧកញ៉ា ហូរ ចំរើន ពាក់ព័ន្ធបទល្មើសចំនួន ២ករណី គឺករណីឆ​បោក និងចេញសែកស្អុយ ដោយសម្រេចមិនអនុញ្ញាតឱ្យអតីតឧកញ៉ារូបនេះ នៅក្រៅឃុំនោះទេ និងបន្តឃុំខ្លួនក្នុង​ពន្ធនាគារ តាមអំណាចសាលក្រមសាលាដំបូងរាជធានី​ភ្នំពេញដដែល។

ក្រោយការស​ម្រេច សាលាឧទ្ធរណ៍បានបង្វិលសំណុំរឿងជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្ត​នីតិវិធី រហូតមានការប្រកាសសាលាក្រម​តែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3791 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51498 នាក់
ខែនេះ :
509931 នាក់
3 ខែនេះ :
1049790 នាក់
សរុប :
17644883 នាក់