ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កម្ពុជា-​ឡាវ ត្រៀម​ដកកម្លាំងចេ​ញពីតំបន់មុំបី ក្រោ​យជួបចរចាគ្នា
Thu,29 August 2019 (Time 03:19 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 460នាក់)


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ កងកម្លាំងកម្ពុជាចំនួន៥នាក់ និងកងក​ម្លាំង​ឡាវ៥នាក់ បានចុះពិនិត្យការ​កែសម្រួលកងកម្លាំង ដែលឈរជើងនៅតំបន់មុំបីនេះ ដើម្បីឈានទៅដល់ការដកកងកម្លាំងរៀងៗខ្លួន តាមបទបញ្ជារបស់មេដឹកនាំកំពូលប្រទេសទាំងពីរ។

សូ​មបញ្ជាក់ថា នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញ​នេះ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជា​ការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ជាប្រធាន​គណៈប្រតិ​ភូភាគីកម្ពុជា ឧត្តមសេនីយ៍ទោ ដួង ច័ន្ទ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ បានដឹកនាំក​ម្លាំង​ភាគីកម្ពុជា បានចុះជួបចរចា ជាមួយភាគីឡាវ ដឹកនាំដោយឧត្តមសេនីយ៍ត្រី ស៊ុកៃ ភិមមៈសាន មេបញ្ជាការយោធាចាំប៉ាសាក់ នៃកងទ័ពប្រជាជនប្រទេសឡាវ ជាប្រធានគណៈប្រតិភូភាគីឡាវ។

ជំនួបនេះធ្វើឡើងនៅទីតាំងកងអនុសេនាធំទី១ វរសេនាតូចអន្តរាគមន៍លេខ៣៩៥ របស់កង​ពលតូច​អន្តរាគមន៍លេខ៩ ចំការចេក តំបន់មុំបី ព្រំដែនកម្ពុជា-ឡាវ។

ជំនួបចរ​ចានេះប្រគល់តួនាទី និងភារកិច្ចមួយចំនួនជូនក្រុមសង្កេតការណ៍ ត្រួតពិនិត្យនូវការដ​ក​កម្លាំង​យោធាពីភាគីម្ខាងៗចំនួន៥នាក់ដូចគ្នា ដើម្បីអនុវត្តការនូវ​ការដកកម្លាំង​យោធទាំងពីរ​ភាគីចេ​ញឱ្យអស់ ជាស្ថាពរពីចំណុចកើតហេតុកន្លងមក។

បើតាមប្រសាសន៍​របស់ មេបញ្ជាការកងទ័ពឡាវនៅតំបន់នេះ ប្រាប់ដល់កងទ័ពកម្ពុជា គឺភាគីឡាវ​មិនមានបំណងណាមួយ ចង់មានជម្លោះជាមួយកម្ពុជាឡើយ ហើយតំបន់នេះក៏មិន​មានភាពតានតឹង​នោះដែរ ដោយកងទ័ពប្រទេសពីរនៅតំបន់នេះ បានជួបទទួលទានអាហាររួមគ្នាជា​ញឹកញាប់កន្លង​មក៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3912 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51619 នាក់
ខែនេះ :
510052 នាក់
3 ខែនេះ :
1049911 នាក់
សរុប :
17645004 នាក់