ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់ឃាត់ខ្លួន ជនសង្ស័យប្រុស ស្រីចំនួន៩នាក់ នៅគោលដៅផ្សេងគ្នា ​ពាក់ពន្ឋ័ករ​ណីគ្រឿងញៀន
Thu,29 August 2019 (Time 02:29 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 484នាក់)


ខេត្តបន្ទាយមានជ័យ​៖​ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ​អំពីភូមិ ឃុំមាន​សុវត្តិភាពជូន​ប្រជា​ពលរដ្ឋ កម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការដ្ឋាន​នគរ​បាលក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការណ៍យ៉ាងសកម្មក្នុងការ​បង្ក្រា​ប​នូវបទល្មើស​ផ្សេងៗគ្នា ជាច្រើនករណី​កន្លង​មកក៏ដូចជាបច្ចុប្បន្ន។​

ជាក់ស្តែងនៅថ្ងៃអង្គារ ១២ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯក​ស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី២៧ ខែ​សីហា ឆ្នាំ២០១៩ កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានចាប់ឃាត់ខ្លួនជនសង្ស័យ​បានចំនួន៩នាក់​ នៅគោលដៅផ្សេងគ្នា។​
គោល​ដៅទី១ កម្លាំ​ងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ោយ​ប៉ែត ​សហ​ការជាមួយប្រជាការភូមិ បានធ្វើ​ការល្បាត និង​ត្រួតពិនិត្យ​នៅក្នុងភូមិ​សាស្ត្រ ភូមិប៉ោយប៉ែត សង្កាត់​ប៉ោយ​ប៉ែត​ កាលពីវេលា​ម៉ោង២១ដល់ម៉ោង២៤​ បានជួបមុខសញ្ញាសង្ស័យចំនួន០៤នាក់៖
១ / ឈ្មោះហេង ដាឡែន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់​នៅភូមិ​ប៉ោយ​ប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 
២ / ឈ្មោះតូ សំណែត ភេទស្រី អាយុ២៥ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិប្រជាធម្មលិច សង្កាត់ផ្សា​រ​កណ្តាល ក្រុងប៉ោយប៉ែត។ 
៣ / ឈ្មោះងន សុភ័ក្រ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរគ្មាន ទីលំនៅមិនពិតប្រាកដ។ 
៤ / ឈ្មោះសុខ ចិត្រា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបណ្តោះអាសន្នភូមិមត្តភាព
សង្កាត់​ប៉ោយប៉ែត  ក្រុងប៉ោយប៉ែត។
៥ / ឈ្មោះវឿន ស្រីហេង អាយុ១៥ឆ្នាំភេទស្រី មុខរប​រគ្មាន ស្នាក់នៅភូមិប៉ោយប៉ែត សង្កាត់
ប៉ោយប៉ែត​។
ក្រោយពីឃាត់ខ្លួនកម្លាំង​បានរក​ឃើញមានម្សៅសថ្លាក្រាម០៣កញ្ចប់តូច និងប្រភេទ​គ្រាប់​មាន​ចំនួន១២គ្រាប់។

គោលដៅទី២ កម្លាំងបានជួបមុខសញ្ញា​សង្ស័យមួយក្រុម​នៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត រ​ហូត​ឈាន​ដល់ការចាប់ឃាត់ខ្លួន​ជនសង្ស័យបានចំនួន៤នាក់៖
១-​ឈ្មោះ សឿន ដែន ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត មុខរ​បរគ្មាន។
២-​ឈ្មោះ ចាន់ ក្រឹង ភេទប្រុស ​អាយុ២៧ឆ្នាំ ស្នាក់នៅភូមិទំនប់ក​៥ សង្កាត់ប៉ោយប៉ែត មុខរបរគ្មាន
៣-​ឈ្មោះ គ្រី យ៉ា  ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត មុខរបរគ្មាន
៤-ឈ្មោះវេត ណាក់ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមបាលិ​លេយ្យ២ សង្កាត់ប៉ោយប៉ែត មុខរបរ
កម្មករ។
វត្ថុតាងដែលដកហូតបាន​រួមមាន៖ម្សៅស​ថ្លាក្រាម​ចំនួន៥ថង់តូចកិប,ម្សៅសម៉ត់១តូច,​ដែក​៧,​ជ​ញ្ជឹងថ្លឹង២,បំពង់ជ័រ១,ថង់ប្លាស្ទិចតូចៗមួយ​ចំនួន,ដបកែ្នច្នៃសំរាប់ជក់ថ្នាំញៀន១,កែវ​កែច្នៃសំ​រាប់ជក់ថ្នាំញៀន១,ទុយោបឺតមួយចំនួន។

ក្រោយពីឃាត់ខ្លួនសមត្ថ​កិច្ចបាននាំខ្លួនជនសង្ស័យទាំង៩នាក់ ក្នុងនោះមានស្រីចំនួន៤នាក់ នាំមក
ប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ និងធ្វើ​តេស្តទឹកនោមដើម្បីរកសារធាតុញៀន។
បច្ចុប្បន្នជនសង្ស័យទាំង៩នាក់រួមនិងវត្ថុតាង​ សមត្ថកិច្ចកំពុងកសាងសំណុំរឿង​ ដើម្បី​ចាត់ការតាម​និតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4572 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
52279 នាក់
ខែនេះ :
510712 នាក់
3 ខែនេះ :
1050571 នាក់
សរុប :
17645664 នាក់