ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សមត្ថកិច្ចខេត្តកំពត រៀប​ចំឯកសារបញ្ជូនស្ត្រី​ឆបោកម្នា​ក់ទៅសាលាដំបូង​ខេត្តកំពត
Wed,28 August 2019 (Time 04:16 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 454នាក់)


ខេត្តកំពត៖ស្ត្រីតែងខ្លួនដូច​ប្រុសម្នាក់​ ត្រូវសមត្ថកិច្ចចង​ក្រង​ឯកសា​របញ្ជូនទៅកាន់សា​លាដំបូងខេត្ត​កំពត នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ពាក់ព័ន្ធបទឆបោក​(ដាក់ថ្នាំសណ្តំ)​យកទ្រព្យ​សម្បតិ្ត​អ្នកដទៃ​ដែលមានត​ម្លៃជាង១ពាន់ដុល្លារ។

យោងតាមឯកសា​ររបស់សមត្ថកិច្ចខេត្តកំពតបានឲ្យដឹងថា ជនសង្ស័យជាស្ត្រីតែងខ្លួន​ដូចប្រុសខាង​លើមានឈ្មោះ លី ​មិនហ៊ួរ​ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរកម្មករឡនំបុ័​ង នៅសូសូ គីរីវង្ស ចំណុចរង្វង់​មូលគួ​រស្រូវ(ផ្លូវជាតិលេខ២) ត្រូវជាប់ចោទពីបទឆបោកយកទ្រព្យសម្បតិ្តអ្នកដទៃ ដែលមានតម្លៃ​សរុប​ជាងមួយពាន់ដុល្លារ អាមេរិក ដោយការឃាត់ខ្លួន​នេះ ខណៈពេលម្ចាស់ទ្រព្យសម្បតិ្ត ឈ្មោះ ថុល ​ស្រីអូន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោ​ងចក្រនៅបិទត្រាង មកដាក់​ពាក្យបណ្តឹង​នៅប៉ុស្តិ៍នគរ​បាលរដ្ឋបាល ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។​លុះរំលងបាន៣ថ្ងៃ គឺ​នៅថ្ងៃទី២​៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៩និង​៣០នាទីព្រឹក ទើបសមត្ថកិច្ចស្រាវជ្រាវតាម​ឃាត់ខ្លួនមកសាកសួរ រួចធ្វើកំណត់ហេតុ ដើម្បីបញ្ជូនទៅ​កាន់សាលា​ដំបូងខេត្ត​កំពតចាត់ការតាមនីតិវិធីច្បាប់។

សូមជម្រាបថា កាលពីព្រឹកថ្ងៃ​ទី២៣ ខែសីហា ឆ្នាំ២០១៩ នារីសង្ស័យឈ្មោះ លី មិនហ៊ួរ ខាងលើ បានឆ​បោកយកទ្រព្យសម្បតិ្តរប​ស់នារីកម្មការនីរោងចក្រឈ្មោះ ថុល ស្រីអូន នៅចំណុចភូមិចង្ហោន ឃុំព្រែក​ត្នោត ស្រុកទឹកឈូ ខេត្តកំពត រួចគេច​ខ្លួនបាត់។ចំពោះសម្ភា​រៈដែលត្រូវបាត់បង់រួមមាន ខ្សែកប្លាទីន មានតម្លៃ ១.០០០.០​០០៛ ខ្សែកប្លាទីន២ខ្សែទៀតតម្លៃ ៦៤០.០០០៛ ចិញ្ចៀន​មាស១​វង់(១ជី​) តម្លៃ៧០០.០០០៛ ចិញ្ចៀនប្លាទីន១វង់ទម្ងន់១ជី តម្លៃ៣០០.០០០៛ ខ្សែជើងមួយខ្សែ តម្លៃ​១.០​០០.០០០៛ លុយផ្ទាល់ខ្លួនចំនួន ៨០.០០០៛ ព្រមទាំងទូរស័ព្ទដៃម៉ាក Oppo A7មួយ​គ្រឿងផ​ងដែរ លុះមាន​ពាក្យបណ្តឹង សមត្ថកិច្ចក៏តាមស្រា​វជ្រាវរហូតក្របួច​បានយកមកចា​ត់ការតាមនី​តិវិធីតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4284 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51991 នាក់
ខែនេះ :
510424 នាក់
3 ខែនេះ :
1050283 នាក់
សរុប :
17645376 នាក់