ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំប​ន់កំពត តាកែវ កោះកុង កែប ស្តី​ពីការគ្រប់គ្រង​ថែរក្សា និងព្យា​បាលជំងឺគ្រុនឈាម
Wed,28 August 2019 (Time 03:50 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 482នាក់)


ខេត្តកំពត៖នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៩ នៅមន្ទីរសុខាភិបាលខេត្តកំពត មានបើក​សិក្ខាស្តី​ពី​ការត្រួតពិនិត្យតាមដាននិងការ ការពារជំងឺគ្រុនឈាម ដោយសិក្ខាសា​លានេះប្រព្រឹត្ត​ទៅ ក្រោម​អធិបតីយភាពលោកសាស្រ្តាចារ្យ យី ស៊ុនណារ៉ា ប្រធាននៃអនុគ​ណៈកម្មការគ្លី​និកប្រយុទ្ធ​ជំងឺ​គ្រុនឈាម និងជាអនុរដ្ឋលេខាធិការក្រសួងសុ​ខាភិ​បាល និងមា​នការអញ្ជើញចូ​លរួមជាកិត្តិយ​សពីលោក វេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត លោកសាស្ត្រា តឹក លីវណ្ណារ៉ា ប្រធានផ្នែកអាគារ"ឃ"នៃមន្ទីរពេទ្យគន្ធបុប្ផា (ភ្នំពេញ) លោកសា​ស្រ្តាចារ្យ ​អ៊ុង សុផល នាយ​ករងមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត សុខា តំណាងកម្មវិធីជាតិគ្រុនឈាមលោក​វេជ្ជ​ប​ណ្ឌិត សុខ ស្រ៊ុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យ។

តាមរបា​យកា​រណ៍រប​ស់លោកវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានឲ្យ​ដឹងថា ការបណ្តុះបណ្តា​លវិជ្ជាជីវៈដល់ក្រុម​គ្រូពេទ្យផ្នែកជំងឺ​គ្រុនឈាមកន្លងម​កយើងឃើញថា លទ្ធផលដែល​យើងទទួលបានប្រកបដោយប្រសិទ្ធភាព ទាំងសេវាឯកជន ទាំងសេវារដ្ឋ ដោយក្នុង​នោះ​យើងបានទទួលផលវិជ្ជមានទាំងសងខាង ហើយការទទួលសេវានេះ​ប្រកបដោយគុណភាព ដែលបានកាត់បន្ថយបាននូវអត្រាស្លាប់របស់កុមារ ក៏ដូចជាប្រជាពលរដ្ឋទាក់ទងនឹងជំងឺគ្រុនឈាម។

នេះជាផលប្រយោជន៍ដ៏ធំធេងសម្រាប់ផ្តល់ជូនសង្គមជាតិយើង គឺទទួលបានសេវាមួយប្រកប​ដោយ​ការពេញចិត្ត ពេញថ្លើមដោយអាចទទួលយកបានទាំស្រុង។ផលមួយទៀត គឺបានមកលើមន្ត្រី​សុខាភិ​បាលទាំងអស់ មិនរាប់ទាំងមន្ត្រីសេវារដ្ឋឬសេវាឯកជនទេ។ចំពោះផល​ដែលទទួលបា​ន​គឺជាស្នាដៃ ជាកិតិ្តយស ជាបច្ចេកទេស ជាបទពិសោធន៍ ជាប្រាក់រង្វាន់ ដែលស្របទៅតាមច្បាប់ ស្របទៅតាមនីតិវិធី ដែលរដ្ឋកំណត់ឲ្យ។

លោកប្រធានមន្ទីរសុខាភិបាល ក៏បានជំរុញដល់មន្ត្រីសុខាភិបាលទាំងអស់ សូមកុំយកតួនាទី​របស់​ខ្លួន​ទៅអនុវត្តប្រាសចាកពីក្រមសីលធម៌ វិជ្ជាជីវៈ មិនមែនធ្វើជំនួញ ហើយការព្យាបាល​ត្រូវមានបទ​ពិសោធន៍ប្រកបដោយវិជ្ជាជីវៈ ប្រកាន់ភ្ជាប់នូវក្រមសីក​ធម៌ឲ្យសក្តិសមជាគ្រូ​ពេទ្យបម្រើ​វេសាជូនប្រ​ជាពលរដ្ឋដោយភាពស្មោះត្រង់។

ក្នុងឱកាសបើ​កសិក្ខាសាលា លោកសាស្ត្រាចារ្យ យី ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រ​សួងសុខាភិ​បាល បានបញ្ជាក់ថា ការបើកវគ្គបណ្តុះបណ្តាលថ្នាក់តំបន់នេះ​ គឺមានការចូលរួមពី​ក្រុមគ្រូពេទ្យផ្នែក​ជំងឺគ្រុនឈាមដែលមកពី កំពត តាកែវ កោះកុង និងកែប ដើម្បីស្វែងយល់​កាន់តែច្បាស់នូវ​ប្រភេទ​ជំងឺ​គ្រុមឈាម ដែលជានិច្ចកាលជំងឺនេះបានរីករាលដាលមកលើកុមារនិងមនុស្សចាស់ ស្ទើទូទាំងប្រទេស។

លោកបានប​ន្ថែមទៀតថា បន្ទាប់ពីមានផ្ទុះករណីជំងឺគ្រុមឈាម ក្រសួងសុខាភិ​បាលបានយក​ចិត្តទុកដាក់​ខ្លាំង ដោយក្រសួង​បាននិងកំពុងជំរុញដល់មន្ទីរ​សុខាភិបាលទូទាំងប្រទេសឲ្យយក​ចិត្តទុកដាក់ខ្ពស់ដើម្បីរកវិធានការទប់ស្កាត់ បង្ការ និងព្យាបាលដោយគ្រូពេទ្យជំនាញ​ជូនប្រជា​ពលរដ្ឋ​គ្រប់មជ្ឈដ្ឋាន។លើសពីនេះលោក យី ស៊ុនណារ៉ា ក៏បានជំរុញដល់មន្ត្រីបម្រើសេ​វាសុខាភិ​បាលទាំងសេវារដ្ឋ ទាំងសេវាឯកជន ត្រូវផ្តោតការយកចិត្ត​ទុកដាក់ខ្ពស់ចំពោះ​ការព្យាបាលជំងឺគ្រុន​ឈាមជូនប្រជាពលរដ្ឋ ហើយការផ្តល់សេវាក៏ត្រូវការចាំបាច់នូវជំនាញ វិជ្ជាជីវៈ ប្រកបដោយ​ក្រម​សីលធម៌ជាគ្រូពេទ្យ។

ក្រោយពីថ្លែងបើកសិក្ខាសាលារួចមក​ គណៈអធិបតីទាំងអស់ ក៏បានអញ្ជើញចុះ​ទៅពិនិត្យមើលកុ​មារ​មានជំងឺគ្រុនឈាម ដែលកំពុងសំរាកព្យាបាលនៅអគារពេទ្យកុមារ នៃមន្ទីរពេទ្យបង្អែក​ខេត្ត​កំពត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2614 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50321 នាក់
ខែនេះ :
508754 នាក់
3 ខែនេះ :
1048613 នាក់
សរុប :
17643706 នាក់