ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រថយន្តស្ទូចដឹកម៉ាស៊ីនបុកគ្រឹះ បើក​ឡើង​ចំណោត​រអិលថយក្រោយ បុកម៉ូតូ PCX បណ្តាល​ឲ្យកិន​បុរសម្នាក់​ស្លាប់​យ៉ាងរន្ធត់
Tue,27 August 2019 (Time 11:55 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 449នាក់)


ខេត្តមណ្ឌលគិរី៖នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រ សួង មហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារវេទិកាសាធារណៈ សម្រាប់ឆមាសទី១ ឆ្នាំ២០១៩ នៅសាល ប្រជុំអាគារក្រុមប្រឹក្សាខេត្ត។

ក្នុងពិធីនោះមានការចូលអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណះអភិ បាលខេត្ត ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ ក្រុមការងារ ចុះជួយខេត្តមណ្ឌលគិរី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំងបី អភិ​បាល​ក្រុង/ស្រុកទាំង០៥ ផងដែល។


ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០១៩ ក្រុមការងារថ្នាក់​ជាតិថ្នាក់ខេត្តចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសា​ស្ត្រចតុកោណដំណាក់កាលទី៤ របស់រដ្ឋាភិបាល ប្រារព្ធធ្វើវេទិកាសាធារណៈបានចំនួន០៥លើក ក្នុងឃុំសង្កាត់ នៃក្រុងស្រុកទាំង៥ មានប្រជាពលរដ្ឋចូលរួមសរុបចំនួន៣៥៥នាក់ ស្រ្តី១៧០នាក់ មានសំណួរ បញ្ហាប្រឈម និងសំណូមពរប្រជាពលរដ្ឋបានលើកឡើងសរុបចំនួន៥៩ករណី ដោះ​ស្រាយបាន ១១ករណី កំពុងដោះស្រាយ៤៦ករណី និងបញ្ហាប្រឈមដែលមិនទាន់ដោះសា្រយ ០២ករណី។


ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានមាន​ប្រសាសន៍​ថា គោលបំណងនៃការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋាន គឺមានគោលបំណងសំខាន់បី ទី១.លើកកម្ពស់ការផ្សារភ្ជាប់រវាងប្រជាពលរដ្ឋជាមួយរដ្ឋាភិបាល
ទី២.ផ្សព្វផ្សាយអំពី​កម្មវិធីនយោ​បាយ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ និង
ទី៣. ដោះស្រា​យបូក​ស​រុបសំណើរ និងសំណូមពរបញ្ហាប្រឈមនានា ដើម្បីកំណត់ទិសដៅ និងរកវិធានការដោះស្រាយ ឆ្លើយតបតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

ឯកឧត្តម បានជម្រុញដល់ក្រុមការងារចុះជួយខេត្តមណ្ឌលគិរី ត្រូវបន្តធ្វើវេទិកាសាធារណៈនៅតាមមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហា សំណូមពរ របស់ប្រជាពលរដ្ឋ ជាពិសេស ត្រូវចុះជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីធ្វើយ៉ាងណា ប្រមូលបញ្ហា ឫសំណូមពរទាំងនោះ មកធ្វើការពិភាក្សាគ្នា នៅថ្នាក់ក្រុង/ស្រុក/ខេត្ត និងធ្វើរបាយការណ៍ជូនទៅរាជរដ្ឋាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3575 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51282 នាក់
ខែនេះ :
509715 នាក់
3 ខែនេះ :
1049574 នាក់
សរុប :
17644667 នាក់