ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រថយន្តស្ទូចដឹកម៉ាស៊ីនបុកគ្រឹះ បើក​ឡើង​ចំណោត​រអិលថយក្រោយ បុកម៉ូតូ PCX បណ្តាល​ឲ្យកិន​បុរសម្នាក់​ស្លាប់​យ៉ាងរន្ធត់
Tue,27 August 2019 (Time 05:03 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 454នាក់)


រាជធានីភ្នំពេញ៖រថយន្ត​ស្ទូចម៉ាកហ៊ីយ៉ាន់ដាយ​ដឹកម៉ាស៊ីន​បុក​គ្រឹះ បើកឡើង​ចំណោតមិន​រួចរអិល​ថយ​ក្រោយ បុកម៉ូតូ PCX កិនបុរសម្នាក់ស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍នេះកើតឡើងកាលពី​វេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅ​ចំណុចផ្លូវបេតុងក្លោងទ្វារវត្តពោ​ធិ៍ញាណ ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធា​នីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តមានឈ្មោះ ឆាយ វណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរ​បរ​បុកគ្រឹះ ស្នាក់នៅផ្ទះលេខ៣៥០ ផ្លូវ២៧ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។ចំ​ណែ​កជនរងគ្រោះដែលស្លាប់មាន​ឈ្មោះ គ្រួច ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ មាន​ស្រុកកំណើរ​នៅ​ស្រុកព្រះស្តេច ខេត្តព្រៃវែង មុខរបររត់តុ ស្នាក់នៅបច្ចុប្បន្នផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមាន​ជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

បើតាមប្រភពព័​ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្ក​ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-9823 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង លុះ​ដ​ល់ចំណុចកើតហេតុ រថយន្តបើកបានបើកឡើងចំណោតចេញពីផ្លូវបេតុង ដើម្បីឡើងលើផ្លូវ៣៧១ តែ​ឡើងមិនរួចក៏រអិលថយក្រោយ កិនពីលើម៉ូតូPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FT-9631 និង​កិនចំអ្នកបើ​កម៉ូតូជាប់ខាងក្រោមក​ង់រថយន្ត បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់តែម្តង​។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ក្រុង ចុះ​មកធ្វើការវាស់វែងយករថយន្តនិ​ងម៉ូតូទៅរ​ក្សាទុកនៅ​ការិយាល័យចរាចរណ៍ជើង​គោកនៃស្នង​ការដ្ឋាន​នគ​របាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាជាក្រោយ។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចប្រគលជូន​ក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3876 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51583 នាក់
ខែនេះ :
510016 នាក់
3 ខែនេះ :
1049875 នាក់
សរុប :
17644968 នាក់