ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
យុទ្ធនាការរួមគ្នា ដើម្បីសុវត្ថិភាពច​ររាចរណ៍ផ្លូវគោក នៅកម្ពុជា
Tue,27 August 2019 (Time 04:14 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 442នាក់)


ខេត្តស្វាយរៀង៖សាខាកា​កបាទក្រហមកម្ពុជាខេត្តស្វាយរៀង សហការជាមួយ គម្រោងយុវជ​នកាកបា​ទក្រហម​កម្ពុជា និងសុវត្ថិភាពចរាចរណ៍​ទីស្នាក់ការកណ្តាល មន្ទីរសាធារណៈការ និង​ដឹកជញ្ជូនខេត្ត និងនគរបាលចរាចរផ្លូវគោក នៅថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស​២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែ​សីហា ឆ្នាំ២០១៩នេះ បានធ្វើ​យុទ្ធនាកា​រសុវត្ថិភាព​ចរាចរណ៍ផ្លូវ​គោកស្តី​ពី​ការពារជី​វិត និងពិការបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍​។

ពិធីនេះមានគោលបំ​ណងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្ស និស្សិត អាជីវករ និងសាធារណៈជន ឲ្យយល់ដឹង​ពីច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវពាក់ មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវរាល់ពេលធ្វើដំណើរ បើកបរ​ចេះអធ្យាស្រ័យគ្នា មិនបើក​បរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកបរលើសល្បឿនកំណត់ គោរព​សិទ្ធិជនពិការ និងទុកសិទ្ធិអាទិភាពជូនជនពិការពេលប្រើប្រាស់ផ្លូវ ដើម្បីឈាន​ទៅដល់ការ​កាត់បន្ថយអត្រាពិការ ស្លាប់ និងរបួសធ្ង​ន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលជាកត្តា​បង្ករឲ្យមា​នភា​ពក្រីក្រនៅកម្ពុជា​។

ពិធីនេះ​បានការអញ្ជើញចូ​លរួមពី លោកជំទាវ សោម សេរីវឌ្ឍន៍ នាយិការរងនាយកដ្ឋានធ​នធាន​មនុស្ស កាកបាទក្រហមកម្ពុជា លោកជំទាវ ពៅ សុភាព ​ហេរញ្ញឹកគណៈកម្មាធិការសាខា តំណាង​ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា លោក នូន លីហួន​ ប្រធានមន្ទីរសាធារណៈការ និងដឹក​ជញ្ជូនខេត្ត ដោយមានការចូលរួម​ផ្សព្វផ្សាយពីមន្ត្រីថ្នាក់កណ្តាល បុគ្គលិកសាខា យុវជន​កាកបាទ​ក្រហមកម្ពុជា មន្ត្រីមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ព្រមទាំង​កម្លាំងនគរបាល​ចរាចរណ៍ផ្លូវគោក មន្ត្រីតាមមន្ទីរនានាជុំវិញខេត្ត សហភាព​សហព័ន្ធយុវជនកម្ពុជា ក្រុមកាយរិទ្ធ និងប្រជាពល​រដ្ឋសរុបចំនួន២៨០​នាក់ ។

ក្នុងយុទ្ធនា​ការនេះ​មានការដង្ហែរក្បួនពីសាខា ​ទៅសាលាក្រុងស្វាយរៀង និងចែ​កជូននូវ​ឯកសារ​ពាក់ព័ន្ធ ខិតបណ្ណ័នានា នឹងច្បាប់ស្តីពីសុវត្ថិភាពច​រាចរណ៍ផ្លូវគោក បិទចំណាំងផ្លាត និងមាន​ការរៀបចំជាកម្មវិធីសំនួរ ចម្លើយ​ស្តីពីចលនារប​ស់កាកបាទក្រហម ច្បាប់ និង​សុវត្ថិភា​ពចរាចរណ៍​ផ្លូវគោក អ្នកដែលឆ្លើយត្រូវទទួល​បានមួកសុវត្ថិភាពពីក្រុមការងារថ្នាក់កណ្តាល និងសាខាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2746 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50453 នាក់
ខែនេះ :
508886 នាក់
3 ខែនេះ :
1048745 នាក់
សរុប :
17643838 នាក់