ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមបណ្ឌិត ប៉ែន ស៊ី​ម៉ន អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយគ្រូបង្រៀនស្ម័គ្រ​ចិត្ត និងសិស្សរៀនបំប៉ន ត្រៀមប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩
Fri,02 August 2019 (Time 09:10 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 541នាក់)


ខេត្តកំពត​៖នា​រសៀលថ្ងៃសុក្រ ២កើត ខែស្រាពណ៍ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ី​ម៉ន អ្នកតំណាងរាស្រ្ត និង​ជាប្រធានគណៈក​ម្មការទី​១០ នៃរដ្ឋសភា ​ឯកឧត្តម ជាវ តាយ អភិបាល​ នៃគណៈអភិបាលខេត្តកំពត និងឯ​កឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណា​ល ជាមួយគ្រូប​ង្រៀនស្ម័គ្រ​ចិត្ត និងសិស្សរៀនបំប៉នត្រៀមប្រឡងស​ញ្ញាបត្រមធ្យមសិក្សាទុតិ​យភូមិ ឆ្នាំសិក្សា២០១៨-២០១៩ ។

សមាសភាពដែលអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរ​ងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទី​ចាត់​ការ អង្គភាពចំណុះសាលាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ស្រុកឈូក ដងទង់ និងជុំគីរី សរុប​ប្រមាណ​១៧០០​នាក់។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានឧបត្ថម្ភថវិកាសរុប៨៩,២៥០,០០០រៀល ដល់​សិស្សានុសិស្ស សរុប១,៥៧៧នាក់ ដោយម្នាក់ៗទទួលបាន៥ម៉ឺនរៀល និងលោកគ្រូអ្នកគ្រូចំនួន ១០៤​នាក់ ដោយម្នាក់ៗទទួលបាន១០ម៉ឺនរៀល។

ឯកឧត្តមអភិបាលខេត្ត បាន​ឧបត្ថម្ភ ថវិកាសរុប១,០៦០,០០០រៀល ដល់កងម្លាំងនរគបាល កង​រាជអាវុធហត្ថ​ប្រជាការពារចំនួន៣៨នាក់ ដោយម្នាក់ៗទទួលបាន​២ម៉ឺនរៀល និង​ក្រុមគ្រូពេទ្រ៦​នាក់ ដោយម្នាក់ៗទទួលបានថវិកា​៥ម៉ឺនរៀលផងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9981 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
100850 នាក់
ខែនេះ :
517847 នាក់
3 ខែនេះ :
1118485 នាក់
សរុប :
17720690 នាក់