ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានដឹកនាំគណៈប្រតិភូសភា ចូលរួមពិធី​មហាសន្និ​បាត​លើកទី៤០ ដែល​សភាថៃធ្វើជាម្ចាស់ផ្ទះ
Mon,26 August 2019 (Time 09:05 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 456នាក់)


រាជធានីភ្នំពេញ៖​នាព្រឹកថ្ងៃទី២៦ ខែសីហាឆ្នាំ២០១៩ សម្តេចអគ្គមហាពញចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បា​នដឹននាំគណៈប្រតិភូសភា ចូលរួមពិធីបើកមហាសន្និបាត AIPA លើកទី៤០ ដែលសភាប្រទេ​សថៃធ្វើជាម្ចាស់ផ្ទះ។
 
យោងតា​មផេកFacebookរបស់សម្តេចអគ្គម​ហាពញចក្រី ហេង សំរិន បានបញ្ជាក់ថា មហាសន្និ​បាតអន្តរសភាអាស៊ានលើកទី៤០ ក្រោមមូលបទ «ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសហគ​មន៍ប្រកបដោយចីរភាព»បានប្រារព្ធពីធីបើកក្រោមអធីបតីភាពឯកឧត្តមក ឯកឧត្តម ឈន់ លីផៃប្រ​ធានសភាប្រទេសថៃនិងជាប្រ​ធាន AIPAលោកទី៤០ និងឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយក​រដ្ឋ​មន្រ្តីថៃ នៅសណ្ឋាគារ Shangri La នាទីក្រុងបាងកង។

ក្នុងនាមជា​ប្រធានអាស៊ាននៅឆ្នាំ​នេះ ឯកឧត្តម ប្រាយុទ្ធ  ចាន់អូចា បានគំាទ្រសកម្មភាព និងកា​ស​ម្រេច​នានារបស់AIPA សំដៅបើកចំហរពាណិជ្ជកម្មសេរីនៅក្នុងតំបន់ ក៏ដូចជាខិត​ខំដោះស្រាយ​បញ្ហាធំៗនៅក្នុងតំបន់និងពិភលោក ដូចជាអំពើហិង្សា ការជ្រុលនិយម បញ្ហាអាកាសធាតុ ការជួញ​ដូរ​មនុស្ស ជាដើម។

ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា បាន​ស្នើAIPA យកចិត្តទុកដាក់ដោះស្រាយបញ្ហារួមជាច្រើនទៀត ដូច​ជា​ការប្រយុទ្ធប្រឆំាងគ្រឿង ការការពារបរិស្ថាន និងការរីកចម្រើនយ៉ាងខ្លំាងនៃ បច្ចេកវិទ្យា ។ល។

ចំណែ​ក ឯកឧត្តម ឈន់ លីផៃ បានសូមពរដល់សមាជិកសភាទំាងអស់រួមវិភាគទស្សនយោបល់ និង​ចែករំលែកបទពិសោធន៍នៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤០ ពីថ្ងៃទី២៥ដល់ថ្ងៃទី៣០ ខែ​សីហានេះ ដើម្បីរួមគ្នាដោះស្រាយបញ្ហានានា របស់ប្រជាជននិងកំណត់ចក្ខុវិស័យថា បញ្ហានិងការ​ចង់បានរបស់ព​លរដ្ឋប្រមាណជាង៦០០លាននាក់ ក្នុងនាមស្ថាប័ន​នីតិប្បញ្ញត្តិថា​គួរដោះស្រា​យ​របៀប​ណា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3840 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51547 នាក់
ខែនេះ :
509980 នាក់
3 ខែនេះ :
1049839 នាក់
សរុប :
17644932 នាក់