ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កិច្ចប្រជុំគណៈកម្មការអន្តរ​ក្រសួង ​ដើម្បីរៀបចំពិធីបុណ្យសមុទ្រ​លើកទី៨ ជុំទី២ ឆ្នាំ២០១៩ នៅ​ខេត្តកំពត
Mon,26 August 2019 (Time 03:21 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 451នាក់)


ខេត្តកំពត៖នា​ព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសី​ហា ឆ្នាំ២០១៩នេះ លោក ជាវ តា​យ អភិបាល នៃគណៈអភិ​បាលខេត្តកំពត បានអញ្ជើញ​ចូលរួមក្នុង​កិច្ចប្រជុំ​គណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំ​ពិធីបុណ្យសមុទ្រលើកទិ៨ ជុំទី២ ឆ្នាំ២០១៩ ក្រោម​អធិបតីភាព លោក​បណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រ​សួងទេសចរណ៍ នៅសា​លប្រជុំ​សាលា​ខេត្ត​កំពត។

កិច្ចប្រជុំ​នេះក៏មាន​ការអញ្ជើញចូលរួមពីលោករដ្ឋ​លេខាធិការ អនុរដ្ឋលេខា​ធិការ អភិបាលរងខេត្ត នា​យក នាយករងរដ្ឋបាល​ខេត្ត លោក លោកស្រីប្រធាន ​អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំង​ប្រដាប់អាវុធទាំងបី អភិបាលក្រុង នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត សរុបប្រ​មាណ ១១៧នាក់។ 

ក្នុងកិច្ចប្រជុំនេះដែរ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួ​ងទេសចរណ៍ ក៏បានមា​នប្រសាសន៍​ណែនាំ​ដូចខាងក្រោម៖
-​សំណូមពរ អភិ​បាលក្រុងស្រុក យកចិត្តទុកចំពោះបរិស្ថានអនាម័យ លើសេវាកម្មម្ហូបអាហារ និង​សេវាកម្មលំនៅដ្ឋាន។
-​សំណូមពរអភិបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ធ្វើការជួសជុលផ្លូវចូល​ក្នុងក្រុងកំពតទាំង​អស់ឲ្យបាន​ឆាប់រហ័ស ដើម្បីសម្រួលការធ្វើដំណើររបស់ភ្ញៀវ​ទេសចរណ៍។
-​ស្នើគណ:កម្មការអន្តរក្រសួង យកចិត្តទុកដាក់ លើទីតាំងទេសចរណ៍កែបថ្មី និងភ្នំបូកគោ ដែលជាទី​តាំងទាក់ទាញភ្ញៀវទេសចរណ៍។
-​ស្នើអគ្គនាយកក្រុមហ៊ុន សុខាអូតែលបូកគោ សហការណ៍ជាមួយក្រសួងទេសចរណ៍ ដើម្បីប​ង្កើត​ព្រឹត្តិការណ៍ នៅលើភ្នំឲ្យកាន់តែច្រើន។
-សំណូម​ពរជួយរៀ​បចំចំណ​តរថយន្តគ្រប់ប្រ​ភេទ ក្នុងក្រុងអោ​យមានសណ្តាប់ធ្នាប់។

សូមបញ្ជាក់ថា៖​បុណ្យសមុទ្រ​នៅខេត្តកំពត លើកទី៨ ជុំទី២ ឆ្នាំ២០១៩ នឹងត្រូវប្រារព្ធ​ឡើងនៅថ្ងៃ​ទី២០ ដល់២២ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ ក្រោមប្រធានបទ "ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍​រុងរឿង"​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3434 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
54401 នាក់
ខែនេះ :
516555 នាក់
3 ខែនេះ :
1116827 នាក់
សរុប :
17641201 នាក់