ក្រុមគ្រូពេទ្យស្មគ្រ័ ខេត្តណានជីង ប្រទេសចិន បានស្មគ្រ័ចិត្ត ព្យាបាលអ្នកជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋខ្មែរ
ខេត្តព្រះសីហនុ៖នេះជាបេសកកម្មលើកទី៦ ក្នុងដំណើរបេសកកម្មមនុស្សធម៌ របស់ក្រុមគ្រូពេទ្យស្មគ្រ័ចិនមានចំនួន១៥នាក់ មកពីទីក្រុងណានជីង ប្រទេសចិន បានស្មគ្រ័ចិត្តមកព្យាបាលអ្នកជំងឺ ដោយឥតគិតថ្លៃ នាព្រឹកថ្ងៃទី២៣-២៤ ខែសីហា ឆ្នាំ២០១៩ នៅមណ្ឌលសុខភាពរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រភេទជំងឺដែលត្រូវព្យាបាលមានៈ
-ជំងឺទូទៅ
-ជំងឺភ្នែក ច្រចៀក ច្រមុំ បំពង់ក
-រោគស្រ្តី
-ទារក កុមារ
-សើរស្បែក ។
សូមបញ្ជាក់ដែរថា ខេត្តព្រះសីហនុ-ខេត្តជាំងស៊ូ បានបង្កើតសម្ព័ន្ធភាពខេត្តបងប្អូន តាំងពីឆ្នាំ២០១៨ ហើយបានទំនាក់ទំនងគ្នាយ៉ាងជិតស្និតលើវិស័យសុខាភិបាលចំនួន៥លើកមកហើយ ដោយបានបញ្ជូនក្រុមគ្រូពេទ្យមកព្យាបាលអ្នកជំងឺជូនប្រជាពលរដ្ឋ និងកម្មករ កម្មការីនី បានចំនួន ៧.៩០០នាក់ផងដែរ៕