ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់ឃាត់ខ្លួន​ ជនសង្ស័យ​ចំនួន៣នាក់ ពាក់ពន្ឋ័ករណី​គ្រឿងញៀន
Fri,23 August 2019 (Time 09:31 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 480នាក់)


ខេត្តកណ្តាល​៖ជនសង្ស័យ​ចំនួន៣នាក់ ពាក់ពន្ឋ័ករណីប្រើប្រាស់គ្រឿងញៀវដោយខុសច្បាប់ ត្រូវ​បានស​មត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលចាប់ឃាត់ខ្លួនកាលពីវេលម៉ោង២២និង៣០នាទីថ្ងៃ​ព្រហស្បតិ៍្ត​ ៧រោច​ ខែស្រាពណ៌​ ឆ្នាំកុរ​ ឯកស័ក​ ព.ស ២៥៦៣​ ត្រូវនឹងថ្ងៃទី២២ ខែសីហា​​​​​​ ឆ្នាំ២០១៩ នៅ​ចំណុច​​ ភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​។

សមត្ថកិច្ចបាន​ឲ្យដឹងថា​៖ជនសង្ស័យទាំង០៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន​រួមមាន​៖​
១-ឈ្មោះ​ ប៊ិញ​ សំអូន​ ភេទប្រុស អាយុ ២៦ឆ្នាំ  មុខរបរ​ កម្មករឡឥដ្ឋ​​​ ជនជាតិខ្មែរ មានទីលំនៅភូមិ​ទួលត្បែង ឃុំឧត្តមសូរិយា​​​ ស្រុកត្រាំកក់​ ខេត្តតាកែវ​​​​ (ឃាត់ខ្លួន)។
២-​ ឈ្មោះ ស៊ី​ម​ រ៉ា​ ភេទប្រុស​ អាយុ​៣៥ឆ្នាំ​ មុខរបរ​កម្មករឡឥដ្ឋ​​ ជនជាតិខ្មែរ​ ស្នាក់នៅឡឥដ្ឋ​ ភូ​មិអន្លង់​ ឃុំព្រែកតាមាក់​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​ (ឃាត់ខ្លួន)។
៣-​ឈ្មោះ អឿន​ អេង​ ភេទប្រុស​ អាយុ​៤៤ឆ្នាំ​ មុខរបរ​កម្មករឡឥដ្ឋ​​ ជនជាតិខ្មែរ​ ស្នាក់នៅឡឥដ្ឋ​ភូមិ​អន្លង់​ ឃុំព្រែកតាមាក់​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​ (ឃាត់ខ្លួន)​។
វត្ថុតាងដកហូតបានរួមមាន​៖ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន​ ០១កញ្ចប់តូច​ (ទម្ងន់សរុប​០.០២g),ទូរស័ព្ទ​ម៉ាកណូគា​ សេរី​១០៥​ពណ៌ខ្មៅ​​​០១គ្រឿង​,សម្ភារៈ​សម្រាប់​ប្រើ​ប្រាស់​ថ្នាំ​ញៀន​មួយចំនួន។
ក្រោយឃាត់ខ្លួន​សមត្ថកិច្ចនគរបាលបានបញ្ជូនជនសង្ស័យទាំង០៣នាក់​ ព្រមទាំងវត្ថុតាង​មកកាន់​អធិ​កា​រដ្ឋាននគ​របាលស្រុកខ្សាច់កណ្តាល​ ដើម្បីបន្តអនុវត្តតាមនីតិវិធី​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1013 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
51980 នាក់
ខែនេះ :
514134 នាក់
3 ខែនេះ :
1114406 នាក់
សរុប :
17638671 នាក់