ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា បើកកិច្ចប្រជុំស្តីពីការរៀបចំប្រារព្វពិធីទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ២០១៩ ក្រោមប្រធានបទ អក្ខរកម្មផ្សារភ្ជាប់ នឹងជំនាញមុខរបរ​
Fri,02 August 2019 (Time 05:14 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 465នាក់)


ខេត្តសៀមរាប៖នាព្រឹកថ្ងៃសុក្រ ០២ កើត ខែស្រាពណ៍ ឆ្នាំកុរ​ ឯកស័ក​ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំជាមួយប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការរៀបចំប្រារព្វពិធីទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ២០១៩ ក្រោមប្រធានបទ អក្ខរកម្មផ្សារភ្ជាប់ នឹងជំនាញមុខរបរ នៅបន្ទប់ប្រជុំសាលាខេត្តសៀមរាប​ ដែលដឹកនាំដោយ លោក គួច គូលំអរ ប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធ នៃក្រសួងអប់រំ យុវជន និងកីឡា និងសមាជិកប្រតិភូ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន​ អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធ។ 

ទិវាអក្ខរកម្មក្នុងឆ្នាំ ២០១៩នេះ គ្រោងរៀបចំនៅថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៩ នៅខេត្តសៀមរាប ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងប្រតិភូក្រសួង និងមានការអញ្ជើញចូលរួមសរុបចំនូន១៦០០នាក់ ក្នុងនោះក្រសួង ស្ថាប័នចំនូន១៤ នាក់ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត២៤អង្គការដៃគូនានាសរុបចំនួន៥៦០នាក់ និងខេត្តសៀមរាបសរុបចំនួនអ្នកចូលរូម មានចំនួន ១១០០នាក់ ក្នុងនោះរួមមាន ថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ កងកំលាំងប្រដាប់អាវុធ គរុសិស្ស កាយរិទ្ធិ កាកបាទក្រហម សិស្សានុសិស្ស និងសិស្សអក្ខកម្ម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
848 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
93216 នាក់
ខែនេះ :
508920 នាក់
3 ខែនេះ :
1117604 នាក់
សរុប :
17722368 នាក់