ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់​ឃាត់ខ្លួនជនសង្ស័យ​២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Fri,23 August 2019 (Time 02:12 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 420នាក់)


រាជធានី​ភ្នំពេញ៖ជនសង្ស័យ​ចំនួន​២នាក់ ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានកកម្លាំង​សមត្ថកិច្ចខ​ណ្ឌមានជ័យ និងសម្របសម្រួលនិតិវិធីពីលោក ​សេង គឹមឡាក់ ព្រះរាជអាជ្ញារង​អមសា​លា​ដំបូងរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួន​កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចសំណង់មិន រៀ​បរយ (វាលខ្សាច់តាក់ហ្វាត ) ក្រុមទី៨ ស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌ​មាន​ជ័យ រាជធានីភ្នំពេញ​។

​សមត្ថកិច្ចបាន​ឲ្យដឹងថា​៖ជនសង្ស័យមាន​ឈ្មោះ ឡេះ ស្មាឯល ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ឥស្លាម មុខរបរអ្នករកត្រី មានស្រុកកំណើត នៅសង្កាត់សាមគ្គី ទីរួមខេត្ត កណ្ដាល បច្ចុប្បន្នស្នាក់នៅ ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល និងឈ្មោះ ម៉ន ប្រុស ភេទប្រុស អា​យុ២១ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ​។
វត្ថុតាងដែលដកហូតបានរួមមាន៖ក្រាមសថ្លា១កញ្ចប់ថង់តូច,ថង់សម្រាប់ច្រកថ្នាំញៀន​មួយចំនួន,​ឧបក​រណ៍ សម្រាប់ជក់ថ្នាំញៀនមួយចំនួន,ដែកកេស,បំពង់ទុយោ។
បច្ចុប្បន្ន​ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនបណ្ដោះ អាសន្ន​នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការតាមនីតិវិធី​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8506 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
145644 នាក់
ខែនេះ :
519401 នាក់
3 ខែនេះ :
1115604 នាក់
សរុប :
17637885 នាក់