ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សំណុំរឿង​លោក ​ឡាយ វណ្ណៈ និងបក្ខពួក៣នាក់ ត្រូវបានតុលាការ ព​ន្យារពេលប្រកាសសាលក្រម
Thu,22 August 2019 (Time 09:12 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 536នាក់)


រាជធានីភ្នំពេញ៖សាលក្រមសំណុំ​រឿងលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងបក្ខពួក​៣នាក់ ករណីសម្លាប់ស្រី​កំណាន់ នាង ចេវ សុវឌ្ឍនា ត្រូវបានតុលាការពន្យារពេលទៅថ្ងៃក្រោយវិញ ដោយមិនកំណត់ពេលវេលាច្បាស់លាស់។

​លោក ហម ម៉េងសែ អៈអាង​ថា ការសម្រេចពន្យាពេល​ប្រកាសសាលក្រមនេះ គឺ​ដោយ​សារសំណុំ​រឿង​មានភា​ពស្មុគស្មាញ ពាក់ព័ន្ធនឹងឯកសារ ដោ​យមុនសម្រេ​ចត្រូវ​ពិនិត្យអោយបានច្បាស់លាស់ ។
ក្រោយបានបញ្ចប់​សវនាការកាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅ តុលាការបានកំណត់យក ទី​២​២ ខែ​សីហា ពោលគឺមា​នរយៈពេល១ខែ ដើម្បីប្រ​កាសសាលក្រម ​ប៉ុន្តែដល់ថ្ងៃកំណត់ តុលាការបា​ន​សម្រេច​ពន្យាពេលត​ទៅទៀត ។
ជនជាប់ចោទ ឡាយ វណ្ណៈ បដិសេធថាពុំបានសម្លាប់​ស្រីកំណាន់នាង ចេវ សុវឌ្ឍនា ទេ ដោយ​សុំឱ្យតុ​លាការរកយុត្តិធម៌។ជាការកត់សម្គាល់ជ​នជាប់ចោទ ឡាយ វណ្ណៈ ហ៊ានស្បថ​ចំពោះ​មុខក្រុមប្រឹក្សាជំនុំជម្រះថា”បើខ្ញុំបានសម្លាប់​សង្សារមែនសូមឱ្យវត្ថុស័ក្តិសិទ្ធិបរាមុ​ខខ្ញុំ​ឲ្យខ្ញុំ និងប្រព​ន្ធកូនស្លាប់តៃហោង និងធ្លាក់នរក៩ជាន់អត់ចាប់ជាតិទៅចុះ”​។
ប៉ុន្តែមន្ត្រីជំនាញ រកឃើញថា ជនរងគ្រោះបានស្លាប់ដោយសារអំពើឃាតកម្ម មុន​ឃាតកយ​កសព​ទៅ​ព្យួរកជាប់បង្អួច។

គួរម្លឹកដែរថា​៖ករណី​ឃាតកម្មនេះ ដំបូងឡើយត្រូវបានសមត្ថកិច្ចខេត្តតាកែវសន្និដ្ឋានថា ជារឿង​អត្តឃាត​ព្រោះតែវិបត្តិស្នេហា ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវសមត្ថកិច្ច​ជំនាញរបស់នា​យកដ្ឋាន​ព្រហ្មទ​ណ្ឌក្រសួងមហាផ្ទៃបានរកឃើញថាករណីនេះ មិ​នមែនជារឿងអត្តឃាតឡើយ ពោល​គឺជារឿងឃាតកម្ម​ ដោយមានអ្នកបញ្ជានិងរៀបចំទុកសម្លាប់​ជនរងគ្រោះ។

លោក ឡាយ វណ្ណៈ,លោក ឡាយ​ ណារិទ្ធ អតី​តស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបង​ប្រុស​បង្កើត​លោក ឡាយ វណ្ណៈ ត្រូវបានតុលា​ការចោទប្រកាន់ពីបទឃាតកម្មប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។បទឃាតកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ។

ដោយឡែកឈ្មោះ ម៉េន សាម៉ៃ អាយុ៣៦ឆ្នាំ និងឈ្មោះ ជឹម វុធ អាយុ៤១ឆ្នាំ ជាប់ចោទពីប​ទលាក់បំ​បាំង​តម្រុយ តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។បទល្មើសនេះ កំណត់កា​រផ្តន្ទាទោ​សដាក់ពន្ធ​នាគារពី១ឆ្នាំ​ទៅ៣ឆ្នាំ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1313 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
52280 នាក់
ខែនេះ :
514434 នាក់
3 ខែនេះ :
1114706 នាក់
សរុប :
17638971 នាក់