ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្រ្តីកាំកុងត្រូល​ខេត្ដមណ្ឌលគិរី ចុះត្រួតពិនិត្យទំនិញ ​និងចំណីអាហារ នៅផ្សារសែនមនោរម្យ
Thu,22 August 2019 (Time 06:33 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 443នាក់)


ខេត្ត​មណ្ឌលគិរី៖នាព្រឹកថ្ងៃទី២២​ ខែសីហា ឆ្នាំ២០១៩នេះ មន្រ្តីសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី ដឹ​ក​នាំដោយលោក ចាន់ វាស​នា ប្រធានសាខាកាំកុងត្រួលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងកម្លាំងន​គរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានចុះត្រួតពិនិត្យទំនិញ និងចំណីអាហារនានា និង​ធ្វើការអប់រំណែនាំដល់អា​ជីវករ ក៏ដូចជាពលរដ្ឋទាំងអស់ ត្រូវពិនិត្យមើល​គុណភាព​ទំនិញណា​ដែលគួរប្រើប្រាស់ ឫទំនិញណាមិនគួរប្រើប្រាស់ ជៀសវាងបរិភោគធ្វើឱ្យប៉ះពាល់សុខភាព ប្រតិបត្តិ​ការនេះ បានធ្វើឡើងនៅផ្សារសែនមនោរម្យ ស្ថិតនៅក្រុង​សែនមនោរម្យ។


លោក ចាន់ វាសនា ប្រធានសាខា​កាំកុងត្រូលខេត្ត បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ ក្នុងគោល​បំណង ការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់ ផ្ដោតទៅលើកទំនិញវេចខ្ចប់ស្រាប់ ជាពិសេ​សទំនិញហួលការបរិច្ឆទប្រើប្រាស់ ទំនិញគ្មានសុវត្ថិភាព ឬលាយសារធាតុគីមីហាមឃាត់។



លោកបន្ថែមថា ការចុះត្រួតពិនិត្យទំ​និញនេះ មន្រ្តីជំនាញបានធ្វើតេស្តលើចំនីអាហារ ដើម្បីស្វែង​រកសាធាតុគីមីហាមឃាត់លើមុខទំនិញបន្លែជាច្រើនមុខ ជាលទ្ធផលពុំមានសាធាតុគីមីហាមឃាត់ ព្រមទាំ​ងបានធ្វើតេស្តរកសារធាតុគីមីហាមឃាត់ Formalin លើមុខទំនិញ មឹកត្រាំ បង្គា ជាលទ្ធ​ផលក៏ពុំ​មានសារធាតុគីមីហាមឃាត់នោះដែរ និងបានធ្វើតេស្តរកសារធាតុអ៊ីយ៉ូតនៅក្នុងអំបិលម៉ាក លីលីដា ​ជាលទ្ធផលមានអ៊ីយ៉ូតត្រឹមត្រូវ។


ក្រៅពីនោះ មន្ត្រីជំនាញបានត្រួតពិនិត្យទៅលើទំ​និញវិចខ្ចប់ស្រាប់ នៅតាមតូប និងតាមផ្ទះ​លក់​ចាហ៊ួយនានា ដើម្បីស្វែងរកទំនិញខូច​គុណភាព និងហួសកាលបរិច្ឆេតប្រើប្រាស់ ជាលទ្ធ​ផល​មន្ត្រីជំនាញបានដកហូតភេសជ្ជះ​ម៉ាកIZE ហួសកាលបរិច្ឆេតប្រើប្រា​ស់ចំនួន៦១កំប៉ុង យកទៅរក្សា​ទុក​នៅនៅមន្ទីរពាណិជ្ជកម្មខេត្ត រងចាំធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។

ទន្ទឹមនឹងនោះ ប្រធានសាខាកាំកុងត្រូលខេត្ត បញ្ជាក់ថា បើសិនជាមន្រ្តីជំនាញរក​​ឃើញមុខទំនិ​ញណា​មួយ​មានសារធាតុគី​មីហាមឃាត់ដាក់លក់នៅលើទីផ្សា មន្ត្រីជំនាញនឹងធ្វើការដកហូត ឬកម្ទេចចោល និងរកវិធានការទប់ស្កាត់ការនាំចូលជាបន្តទៀត។

ជាងនេះទៅទៀត លោកក៏បានបានធ្វើការណែនាំបន្ថែម ដល់អាជីវករ ពាណិជ្ជករ​ឲ្យមានការយ​ល់ដឹង និងមានការប្រុងប្រយ័ត្ន ចំពោះទំនិញទាំងឡាយណាដែលមិនមានគុណភាព និងហួសកាល​បរិ​ច្ឆេទប្រើប្រាស់ ហើយត្រូវរៀបចំទំនិញលក់ដូរទុកដាក់ឲ្យមានសណ្តាប់ធ្នាប់ល្អ និងបានបិទរូបភាព ដែលរៀបចំដោយ អគ្គនាយកដ្ឋានកាំងកុងត្រូល ជូនដល់អ្នកលក់ និង អ្នកប្រើប្រាស់ អោយបាន​យល់​ដឹង​ពីរូបភាព ជាបឋមនូវទំនិញណាដែលគួរប្រើ និងទំនិញណាមិនគួរប្រើប្រាស់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8506 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
145644 នាក់
ខែនេះ :
519401 នាក់
3 ខែនេះ :
1115604 នាក់
សរុប :
17638089 នាក់