ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ពន្ឋ័ករណីគ្រឿងញៀន
Sat,03 August 2019 (Time 01:41 PM)
ដោយ ៖ ឆន្ទ:កូនខ្មែរ (ចំនួនអ្នកអាន: 467នាក់)


ខេត្តកែប៖កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននគរបាលខេត្ត សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស និងនគរបាលក្រុងកែប ដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប ដោយមានការសម្របសម្រួលពីលោក ខា ដែនណា ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកំពត កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ បានស្ទាក់ចាប់ការចរាចរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ចំនួន២លើក នៅចំណុចខាងកើតរង្វង់មូលសេះស ក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ដោយដកហូតជាក់ស្តែងបានថ្នាំញៀន១កញ្ចប់ធំ ទូរសព្ទ១គ្រឿង និងម៉ូតូ១គ្រឿង ដែលសាម៉ីជន ទទួលស្គាល់ថាជាម៉ាទឹកកក។

បន្តាប់មកសមត្ថកិច្ច បានបន្តនីតិវិធី ទៅចាប់មុខសញ្ញាម្នាក់ទៀត នៅចំណុចទល់មុខហាងខារ៉ាអូខេ (ដារីកា) ក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ដោយដកហូតបានបន្ថែមថ្នាំញៀន១កញ្ចប់ធំ និងទូរស័ព្ទ ១គ្រឿងទៀត។
ជនសង្ស័យមានឈ្មោះដូចខាងក្រោម ៖
១- ឈ្មោះ អេង ភា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងកាត់សក់ រស់នៅភូមិអូក្រសារ សង្កាត់អូរក្រសារ ក្រុងកែប។
២- ឈ្មោះ កែវ ប៊ន ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី និងរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់ការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9945 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
100814 នាក់
ខែនេះ :
517811 នាក់
3 ខែនេះ :
1118449 នាក់
សរុប :
17720654 នាក់