ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែ​ន សំអន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជា​ផ្លូវការមន្ទីរពេទ្យបង្អែកសាមគ្គី ស្រុករំដួល
Wed,21 August 2019 (Time 10:06 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 459នាក់)


ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងទី២០ ខែសី​ហា ឆ្នាំ២០១៩ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងទំនា​ក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធាន​ក្រុមការងាថ្នាក់​ជាតិចុះ​ជួយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុង​ពិធីសម្ពោធដាក់​ឲ្យប្រើប្រាស់ជា​ផ្លូវការមន្ទីរពេទ្យ​បង្អែកសាមគ្គីស្រុករំដួល ស្ថិតនៅឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិ​បាលខេត្ត​ស្វាយ​រៀង ឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្ដម លោកជំទាវជាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង និងស្រុករំដួល លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងកងកម្លាំង​ទាំងបី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការជុំវិញស្រុក ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកសាមគ្គីស្រុករំដួល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ យាយជី តាជី និងបងប្អូនប្រជាពលរដ្ឋប្រមាណ ១.២០០នាក់ផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះផងដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារ​ថ្នាក់​ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង និងក្នុងនាម លោកជំទាវផ្ទាល់ សូមគាំទ្រចំពោះ សម្តេចតេ​ជោ នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយបាន​បង្កើតឲ្យមានមន្ទីរពេទ្យ ឬមណ្ឌលសុខភាពឲ្យនៅជិត​ផ្ទះរបស់បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាមមូលដ្ឋាន ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយនូវភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រ​ចតុកោណ​របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានវិស័យសុខាភិបាលជាវិស័យអាទិភាព ។

លោកជំទាវ ក៏បានណែនាំដល់បុគ្គលិកពេទ្យទាំងអស់​ជាពិសេសមន្ទីរពេទ្យ​បង្អែក​នេះ ដែល​កំពុង​ធ្វើប្រតិបត្ដិការផ្ដល់សេវាលើការសង្គ្រោះ និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ សូមប្រកាន់ភ្ជាប់​នូវ​ក្រមសីលធម៌វិជ្ជាជីវៈ និងតម្កល់នូវទឹកចិត្ដ អាណិត ស្រលាញ់អ្នកជំងឺ ដែលជាអ្នកមកទទួល និងប្រើប្រាស់សេវានៅមន្ទីរពេទ្យ ។

 មន្ត្រីរាជការ បុគ្គលិកសុខាភិបាល នៅគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវបន្តការខិតខំអនុវត្តភារកិច្ចរបស់​ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស ការលុបបំបាត់សេវាសុខាភិបាលខុសច្បាប់ និង​ឱសថក្លែងក្លាយដើម្បីផ្ដល់សេវាសុខភាពឲ្យកាន់តែមានគុណភាព សំដៅលើកកម្ពស់ប្រសិទ្ធភាព នៃការការពារសុខភាព និងព្យាបាលឲ្យកាន់តែប្រសើរឡើង ។

សូមបញ្ជាក់ថា មន្ទីរពេទ្យបង្អែកសាមគ្គីស្រុករំដួល ត្រូវបានសាងសង់ដោយចំណាយអស់ថវិកា ប្រ​មាណ៥៦ម៉ឺនដុល្លារ ដែលជាថវិកាកសាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យក​រដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា តាមរយៈឯកឧត្តមនាយឧត្ដមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេ​បញ្ជា​ការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន និង សប្បុរសជន ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8422 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
145560 នាក់
ខែនេះ :
519317 នាក់
3 ខែនេះ :
1115520 នាក់
សរុប :
17637574 នាក់