ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្ដមអភិបាលខេត្ត អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ​ប្រចាំខែសីហា និងលើកទិស​ដៅការងារខែកញ្ញា ឆ្នាំ២០១៩ របស់រដ្ឋបាល​ខេត្តស្វាយរៀង
Wed,21 August 2019 (Time 09:26 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 410នាក់)


ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បាន​អញ្ជើញ​ជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើក​ទិសដៅការងារ​ខែកញ្ញា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តស្វាយរៀង ។

សមាសភា​ពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកស្នង​ការរង​នគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរង​កងរាជ​អាវុធហត្ថខេត្ត លោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង លោក លោកស្រី ប្រធាន​មន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុក លោក លោកស្រី នាយកទីចាត់​ការ/ប្រធាន​អង្គភាពសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។

មានប្រសាស​ន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការ អរគុណចំពោះ​កងកម្លាំង​មានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដែលបានយក​ចិត្តទុកដាក់លើការ​ងារប្រឡង​សញ្ញាបត្រមធ្យម​សិក្សាទុតិយ ភូមិដែលបានបញ្ជប់ទៅដោយជោគជ័យ និងមានសន្តិសុខសណ្តាប់ធ្នាប់ល្អ គ្រប់មណ្ឌល​ប្រឡងក្នុងខេត្តស្វាយររៀង។

ក្នុងនោះឯកឧត្តម​ក៏បានផ្តាំផ្ញើនូវចំណុចសំខាន់ៗមួយចំនួនទៀតដូចជា៖

១-គណៈបញ្ជាកា​រឯកភាពខេត្ត អភិបាលក្រុង/ស្រុក ត្រូវយកចិត្តទុក ដាក់អនុវត្តការងារសារាចរ​ណ៍​ណែនាំរបស់រាជរ​ដ្ឋាភិបាលពា​ក់ព័ន្ធនឹងការពង្រឹងការគ្រប់គ្រងល្បែងភ្នាល់លើប្រព័ន្ធអនឡាញ។

២- អភិ​បាលក្រុង/ស្រុក ត្រូវរៀបចំគម្រោង ស្តីពីកាកសំណល់សម្រាមដាក់ ទៅក្រសួងបរិស្ថានតាម​រយះរដ្ឋបាលខេត្តដើម្បីបានកញ្ច​ប់ថវិកា ក៏ដូចជាទទួលបានឡដុតសម្រាម។

៣-អភិបាលក្រុង/ស្រុក មន្ទីរ អង្គភាព ពាក់ព័ន្ធត្រូវពិនិត្យមើលឡើងវិញនូវ បញ្ហាជម្ងឺបេស្តជ្រូក​អាហ្វិ្រក ហើយចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យពិសារសាច់ជ្រូកឡើងវិញ ព្រោះជម្ងឺនេះ​មិនឆ្លងមកមនុស្សទេ។

៤- មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធត្រូវរួមគ្នា ប្រឆាំង នឹងពត៌មានក្លែងក្លាយ ដែលបង្កើតដោយទណ្ឌិត សម រង្ស៊ី និងត្រៀមកម្លាំងជាប់ជានិច្ច ដ៏រាបណាមានវត្តមាន​ទណ្ឌិតរូបនេះជាន់​លើដីខ្មែរតាមច្រក​ណាមួយក្នុងខេត្ត របស់យើងត្រូវចាប់ខ្លួនភ្លាម។

៥- រដ្ឋបាលក្រុង-ស្រុក អាជ្ញាធរពាក់ព័ន្ធត្រូវរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាពជូនដល់ប្រ​ជា​ពលរដ្ឋនាពេលបុណ្យភ្ជុំបិណ្ឌ ដែលនិងចូលមក ដល់នាពេលឆាប់ៗខាងមុខនេះ។

៦- អាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងការទប់ស្កាត់បទល្មើសគ្រឿងញៀន ការជួញដូរ ការចែកចាយ ការច​រាចរណ៍គ្រឿងញៀនឆ្លង ដែននៅគ្រប់មូលដ្ឋាន។

៧-រដ្ឋបាលក្រុង/ស្រុក អាជ្ញាធរពាក់ព័ន្ធត្រូវត្រៀមលក្ខណៈរកទីទួលមានសុវត្ថិភាព សម្រាប់ជម្លៀស​ប្រជាពលរដ្ឋ ក្នុងករណីមានទឹកជំនន់កើតឡើង នាពេលខាងមុខ។

៨-មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវចូលរួមផ្សព្វផ្សាយប្រយុទ្ធប្រឆាំងទប់ស្កាត់ បញ្ហាជម្ងឺគ្រុនឈាម។

៩- អភិបាលក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យដោះស្រាយ ចាត់វិធានការលើបញ្ហាស​ណ្តាប់​ធ្នាប់សារធារណៈដូចជា ការសង់តូប ការតយ៉ាបលក់ដូររំលោភលើចិញ្ចើមផ្លូវជាដើម។

១០-មន្ទីរពាក់ព័ន្ធត្រូវពិនិត្យចាត់វិធានការលើការសាងសង់សំណង់ មិនមានច្បាប់ និងការពុះដី​ឡូលក់​ដោយ​ឥ​តមានច្បាប់អនុញ្ញាត្តិ ត្រូវឱ្យមកសុំច្បាប់ឱ្យបានត្រឹមត្រូវជាមុនសិន ទើបអោយ​ដំណើរការបន្ត។

១១-រដ្ឋបាលបាលក្រុង ស្រុក ត្រូវហាមប្រជាពលរដ្ឋដាច់ខាតក្នុងការ ជួលដីស្រែអោយទៅ​ប្រជាជន​ប្រទេសជិតខាង។

១២- នគរបាលទទួលផែនចរាចរណ៍ផ្លូវគោកត្រូវបន្តអនុវត្តច្បាប់ចរណ៍ឱ្យ បានម៉ឺងមាត់បន្ថែម​ទៀត​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3145 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
54112 នាក់
ខែនេះ :
516266 នាក់
3 ខែនេះ :
1116538 នាក់
សរុប :
17640803 នាក់