ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពត នាំយ​កអំណោយមនុស្សធម៌ ផ្តល់ជូន​ស្រ្តីសម្រាល​កូនភ្លោះ​៣​នាក់ នៅភូមិអូរក្រសារ
Wed,21 August 2019 (Time 06:58 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 402នាក់)


ខេត្តកំពត៖នាព្រឹកថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព,ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសី​ហា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា  ខេត្តកំពត ដឹកនាំដោយលោកជំទាវ លាង ហៃ ជាវ តាយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត និងសហការី បានចុះសួរសុខទុក្ខ និងនាំយក​អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ផ្តល់ជូនស្រ្តីសម្រាលកូនភ្លោះ៣នាក់ ឈ្មោះ​ទូច ធឿន អាយុ៣០ឆ្នាំ និងប្តីឈ្មោះ កឹម នាង អាយុ៣៥ឆ្នាំ  រស់នៅភូមិអូរក្រសារ  សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

នាឱកាសនោះលោកជំទាវ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើ​សួរសុខទុក្ខពីសំណាក់ស​ម្តេចកិត្តិព្រឹទ្ធ​បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច​តែងតែគិតគូរពី​សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះ​ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នា​ការនយោបាយអ្វីឡើយ។

អំណោយផ្តល់ជូនរួមមាន៖អង្ករ២៥គីឡូក្រាម មី១កេស ស្ករស១គីឡូក្រាម  ទឹកដោះគោឆៅ១ឡូ  ឃីតទារក៣ឈុត និងថវិកា៤០០,០០០រៀល ។
ដោយឡែក លោកជំទាវ បានឧបត្ថម្ភថវិកាដល់អ្នកជំងឺចំនួន៦នាក់ ក្នុងម្នាក់៥០,០០០រៀលផងដែរ។

ក្នុងនោះលោ​កជំទាវ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកាន់យកនូវអនាម័យល្អ រស់​នៅស្អាត ហូបស្អាត ផឹកស្អាត និងយកកូនទៅចាក់​ថ្នាំបង្ការឲ្យបាន​គ្រប់ចំនួនដង​តាមការណាត់​របស់គ្រូពេទ្យ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
977 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
51944 នាក់
ខែនេះ :
514098 នាក់
3 ខែនេះ :
1114370 នាក់
សរុប :
17638635 នាក់