ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បើកម៉ូតូបត់ខ្វះកាប្រុងប្រយត្ន័ ម៉ូតូពីគ្រឿងទាក់ដៃចង្គូតគ្នា ខ្ទាតចូលរថយន្ត បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ម្នាក់
Wed,21 August 2019 (Time 01:55 PM)
ដោយ ៖ ឆន្ទ:កូនខ្មែរ (ចំនួនអ្នកអាន: 388នាក់)


ខេត្តបន្ទាយមានជ័យ​៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូពីគ្រឿងទាក់ដៃចង្គូតគ្នា ខ្ទាតចូលក្នុងរថយន្តបណ្តាលឲ្យស្លាប់បុរសវ័យចំណាស់ម្នានៅនឹងកន្លែង និងម្នាក់ទៀរងរបួសធ្ងន់។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦ទាបភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្លូវបំបែកចូលទៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ស្ថិតនៅក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់មានឈ្មោះ សុង បេឡា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោ​ភ័ណ ជាបុគ្គលិកអង្គការប្រាសាក់។
ចំណែកអ្នកស្លាប់មានឈ្មោះតាន់ ឌឿន ភេទប្រុស អាយុ៧៦ឆ្នាំ រស់នៅភូមិសូភី កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ សួន នីប៉ូ បានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ តាន់ ឌឿន បានបើកម៉ូតូម៉ាកឆាលីចេញពីផ្ទះក្នុងទិសដៅពីលិចទៅកើត ពេលបើកដល់ចំណុច កើតហេតុផ្លូវបំបែកគាត់ បានបត់ឆ្វេងទៅឃុំបុស្បូវ ទៅមើលចម្ការមិនបានមើលក្រោយស្របពេលនោះ មានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ដែលបើកដោយឈ្មោះសុង បេឡា បើកស្របទិសគ្នាពីក្រោយ លុះមកដល់ចំណុកកើតហេតុក៏បើកឡើងវ៉ា បានទាក់និងដៃចង្កូតម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួលខ្ទាតទៅលើទ្រូងថ្នល់
ស្របពេលនោះមានរថយន្ត១គ្រឿងមិនស្គាល់ម៉ាក បើកទិសដៅពីកើតទៅលិចបើកមកកិនពីលើចំពាក់កណ្តាលខ្លួន ស្លាប់ភ្លាមៗក្នុងថ្លុកឈាម ចំណែករថយន្តបើករត់គេចខ្លួនបាត់ស្រមោល សមត្ថកិច្ចកំពុងស្រាវជ្រាវ ។

ចំណែកឈ្មោះតាន់ បេឡាដួលទៅលើចិញ្ចើមថ្នល់រងរបួសធ្ងន់បាក់ឆ្អឹងស្លាប​ប្រ​ចៀវ ត្រូវបានសមត្ថកិច្ចជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី ដើម្បីសង្គ្រោះបន្ទាន់។

ចំពោះវត្ថុតាងម៉ូតូទាំង២គ្រឿងខូចខាតស្រាល សមត្ថកិច្ចបានយកមករក្សាទុក នៅការិ​យាល័យ នគរបាលចរាចរណ៍ រងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12260 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
109944 នាក់
ខែនេះ :
519974 នាក់
3 ខែនេះ :
1140866 នាក់
សរុប :
17747872 នាក់