ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឧបទ្ទវហេតុគ្រោះថ្នាក់​ចរាចរ បង្កឡើងដោយរថយន្ត បុ​កម៉ូតូ បណ្តាល​ឲ្យមនុស្ស​២នាក់ របួសធ្ងន់​ស្រាល
Mon,19 August 2019 (Time 08:42 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 488នាក់)


ខេត្តកែប៖មនុស្សម្នាក់បានរងរបួស​យ៉ាងដំណំ និងម្នាក់ទៀតរ​ងរបួសស្រាល ដោយសារឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរ រវាងរថយន្តនិងម៉ូតូក្នុងទិសខ្វែងគ្នា លើកំណាត់ផ្លូវលេខ៣៣អា។

គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលា​ម៉ោង១១និង៣០នាទីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ត្រង់​ចំណុចច​ន្លោះគីឡូម៉ែត្រលេខ២និងលេខ៣ ទល់មុខក្លោងទ្វារ សាលាបឋមសិក្សាអង្គភ្នំតូច ស្ថិតនៅ​ភូមិកំពង់ត្រ​ឡាច សង្កាត់ព្រៃធំ​ ក្រុងកែប ខេត្តកែប។ 

យោងតា​មប្រភពព័ត៌មានពីមន្ត្រីប៉ូលិសមូលដ្ឋានបានបញ្ជាក់ថា គ្រោះថ្នាក់នេះបង្ក​ឡើងរវាងរថយន្ត និងម៉ូតូ(មានទិស​ដៅកែងគ្នា)រវាងរថយន្តម៉ាកវីហ្គូពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2I-8082 អ្នក​បើក​បរ ឈ្មោះ គង់​ សុជាតិ​ ភេទ ប្រុស អាយ៥៤ឆ្នាំ មុខរបរ​ អ្នក​បើកបរ​(របួសស្រាល​)មានទីលំនៅ​ ភូមិផ្សារថ្មីពីរ សង្កាត់​ផ្សារ​ថ្មី​ទី​ពីរ​ ខណ្ឌ​ដូន​ពេញ​​ រាជធានី​ភ្នំពេញ​។

ប្រភពបាន​បន្តថា មុនពេលជួបគ្រោះថ្នាក់រថយន្តបានបោះពួយនៅលើទ្រូងផ្លូវ ស្រាប់តែមក​ដល់ចំ​ណុច​កើតហេតុក៏មានម៉ូតូមួយគ្រឿងម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រ-កែប 1A-0120 បើក​ចេញម​កពីផ្លូវលំ ក៏វាក់អើុគ្នា រួបព្រលះគ្នាប្រាវតែម្តង។ប៉ូលិសបន្តថា អ្នកបើកបរម៉ូតូ ឈ្មោះ មាស​ តឹម​ ភេទប្រុស​​ អាយុ​៦៧ឆ្នាំ មុខរបរ កសិករ​ (រងរបួសធ្ងន់)មានទីលំនៅ ភូមិ​កំពង់ត្រឡាច​ ​សង្កាត់​ព្រៃ​ធំ​​ ក្រុងកែប​ ខេត្តកែប​។
មូលហេតុដែលបង្កបញ្ហាគឺម៉ូតូ​បើកបរខ្វះការប្រុងប្រយ័ត្នទើបបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរបែបនេះ។

បច្ចុប្បន្នជនរងគ្រោះត្រូវបាននាំទៅសង្គ្រោះទៅមន្ទីរពេទ្យ។ដោយឡែក វត្ថុតាងទាំង​ពីរយកម​ករក្សា​ទុក​នៅអធិការនគរបាលក្រុងកែប៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9033 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
171487 នាក់
ខែនេះ :
517244 នាក់
3 ខែនេះ :
1108939 នាក់
សរុប :
17628873 នាក់