ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា​ អញ្ជើញជួបពិភាក្សាការងារជាមួយ ឯក​អគ្គរដ្ឋទូត​សហភាពអឺរ៉ុប ដែលផុតអណត្តិ
Mon,19 August 2019 (Time 05:49 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 458នាក់)


រាជថានីភ្នំពេញ​៖នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដែលបាន​ចប់អណត្តិជា​ឯកអគ្គរដ្ឋទូត​សហភាពអឺរ៉ុប​ប្រចាំនៅ​ក្នុងប្រទេសកម្ពុជា។
ក្នុង​ជំនួបនោះឯកឧត្តម George Edgar បានមានប្រសាន៍ពីការងារ និងសមិទ្ធផល​សំខាន់ៗរបស់​ឯកឧត្តមនៅ​ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ដែលលោក​បានបំពេញ​ការងារជា​ឯកអគ្គរដ្ឋទូត​សហភា​ពអឺរ៉ុប​នៅកម្ពុជា។
ទន្ទឹមនោះឯកឧត្តមបានបញ្ជាក់ ពីការរីកចម្រើនយ៉ាងខ្លាំងរបស់ប្រទេសកម្ពុជា ហើយនៅក្នុងនេះដែរ ឯកឧត្ដម បានបញ្ជាក់អំពីការងារសំខាន់ៗ ដែល EU បានជំរុញ​ជាពិសេសលើ​វិស័យកសិកម្ម​ដែល​ជាអត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា និងប្រទេសកម្ពុជា ហើយ EU និងប្រកាស​ជួយដល់​កម្ពុជា​នៅ​ថ្ងៃពុធខាងមុខនេះ នូវទឹកប្រាក់ជាង១០០លានដុល្លារសម្រាប់វិស័យជលផល ដែល​ជាវិ​ស័យ​ដែល​សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ ដែលវិស័យនេះ រាជរដ្ឋាភិ​បាលកម្ពុជាបាន​លុបចោល​នូវឡូនេសាទ ហើយផ្ដល់ឲ្យសហគមន៍ប្រជាពលរដ្ឋ ដើម្បីជា​ផលប្រយោជ​ន៍របស់ប្រជាជន​តែម្ដងកាលពីឆ្នាំ២​០១២ ហើយ EU បានជួយទៅដល់វិស័យមួយនេះ ដែលនឹងជួ​យដល់ប្រជា​ពលរដ្ឋកម្ពុជា​ផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍​មួយចំនួនពាក់ព័ន្ធនឹងដំ​ណើរការ​របស់​តុលាការខ្មែរក្រហមដែលនឹងមកដល់ទីបញ្ចប់នៅពេលខាងមុខនេះ ហើយ​សម្តេចក៏​បាន​អរគុណចំពោះ EU ដែលបានជួយវិភាគទានក្នុងការស្វែងរកយុត្តិធម៌ចំពោះប្រជាពលរដ្ឋកម្ពុជា ជាពិសេសមិនត្រឹមតែប្រជាពលរដ្ឋដែលបាត់បង់​អាយុជីវិតប៉ុណ្ណោះទេ ថែមទាំងជួ​យដល់ប្រជាពល​រដ្ឋរងគ្រោះដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍នោះថែមទៀតផង។

EU នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាជាបន្តទៀត ជាពិសេស​ការផ្ដោតទៅលើគ្រប់វិស័យ និងទិដ្ឋភាពនៃទំនាក់ទំនង រវាង EU ជាមួយកម្ពុជា ជាពិសេសការបន្ត​ធ្វើការជាមួយគ្នាក្នុងភាពជាដៃគូនេះ ហើយនៅពេលខាងមុខនេះ កម្ពុជាយើង​នឹងធ្វើជាម្ចាស់​ផ្ទះរៀបចំកិច្ចប្រ​ជុំកំពូលអាស៊ីអឺរ៉ុបផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8289 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
170743 នាក់
ខែនេះ :
516500 នាក់
3 ខែនេះ :
1108195 នាក់
សរុប :
17628129 នាក់