ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញកាត់បើកហិបវិញ្ញាសារ ​ប្រឡងសញ្ញាបត្រមធ្យមសិក្សា ​ទុតិយភូមិ សម្រាប់ឆ្នាំ២០១៨-២០១៩​ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី
Mon,19 August 2019 (Time 04:58 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 416នាក់)


ខេត្តមណ្ឌលគិរី៖នាព្រឹក​ថ្ងៃទី១៩ ខែសីហា ​ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល​នៃគណៈ​អភិបាល​ខេត្តមណ្ឌលគិរី និងលោក សាយ ម៉េងគីម អភិបាលរងខេត្ត រួមទាំងមន្រ្តីអនុរក្សជាច្រើនរូប បាន​អញ្ជើញកាត់បើកហិបវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះដឹងទូទៅ សម្រាប់​ឆ្នាំ២០១៨-២០១៩ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី។

ក្នុងការចុះបើក​វិញ្ញាសារប្រឡងនោះ ឯកឧត្តម អភិបាល​ខេត្តមណ្ឌលគិរី បានលើក​ទឹកចិត្តដល់​ក្មួយៗ​ដែលជាបេក្ខជន បេក្ខនារីទាំងអស់ ត្រូវខិតខំធ្វើឱ្យអស់លទ្ធភាព និងចូលរួម​ថែទាំសុខ​ភាពឱ្យ​បានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ និងជូនពរប្រឡងជា​ប់និទ្ទេសល្អៗទាំងអស់គ្នា​។
ឯកឧត្តម បាន​បន្ថែមថា ការប្រឡងឆ្នាំនេះ ក៏មិនខុសប្លែកពីឆ្នាំមុនៗនោះដែរ គឺក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការរឹតបន្តឹងដល់បេក្ខជន បេក្ខនារី ដើម្បីធ្វើយ៉ាងណាឱ្យវិស័យអប់រំនៅកម្ពុជា មាន​គុណភាព មានន័យថា អ្នកចេះ គឺជាប់។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ដើម្បីជា​ការលើកទឹកចិត្តដល់​សិស្សានុសិស្សដែល​ប្រឡងបាក់ឌុប​ទាំងអស់ ដែលអាចប្រឡងយកនិទ្ទេសA ក្នុងឆ្នាំនេះ លោកឧកញ៉ា អ៊ឹង ស៊ីតាតវីវៈ ប្រធាន​កិត្តិ​យសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី នឹងឧបត្ថម្ភម៉ូតូថ្មីមួយគ្រឿង ទោះ​បីជាជាប់​ប៉ុន្មាន​នាក់ក៏​ដោយ។

តាមការបញ្ជាក់របស់លោ​ក ទឹម សង្វាត ប្រធានមន្ទីរអប់​រំយុវជន និងកីឡាខេត្ត បានឱ្យដឹងថា ចំពោះ​បេក្ខជនប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ សម័យប្រឡង១៩ សីហានេះ មា​នបេក្ខ​ជន បេក្ខនារី​សរុបចំនួន​៤០១នាក់ ស្រី២២​១នាក់ ក្នុងនោះមានពីរមណ្ឌលប្រឡង មណ្ឌលថ្នាក់​វិទ្យា​សាស្រ្ត​ចំនួន២បន្ទប់ សិស្សសរុបចំនួន​៤៣នាក់ ស្រី២៥នាក់ និង​មណ្ឌ​លវិទ្យាសាស្រ្ត​សង្គមចំនួន​១៥បន្ទប់ សិស្សសរុ​ប៣៥៨នាក់ ស្រី​៩៦នាក់ និងមានគ្រូអ​នុរក្សចំនួន​៣៨នាក់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5418 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
142556 នាក់
ខែនេះ :
516313 នាក់
3 ខែនេះ :
1112516 នាក់
សរុប :
17634570 នាក់