ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់ឃាត់ខ្លួន អតីតមេដឹកនាំ គណបក្សសង្គ្រោះជាតិ ប្រចាំនៅស្រុកឈូកម្នាក់ តាមដីកាបង្គាប់របស់តុលាការ ពាក់ព័ន្ធការដឹកនាំ ប្រមូលផ្ដុំខុសច្បាប់
Sat,17 August 2019 (Time 03:14 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 542នាក់)


ខេត្តកំពត៖​កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ កម្លាំងនគរបាលខេត្តកំពត បានចាប់ឃាត់​ខ្លួនថ្នាក់​ដឹកនាំជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ប្រចាំនៅស្រុកឈូក ខេត្តកំពតម្នាក់ តាមដីកាបង្គាប់​របស់លោក អ៊ី ឃាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត ពាក់ព័ន្ធការដឹកនាំប្រមូលផ្ដុំខុសច្បាប់ នៅក្នុងមូលដ្ឋាន។

 លោកឧត្តម​សេនីយ៍ផ្កាយពីរ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត  បានប្រាប់​អ្នក​សារ​ព័ត៌ឲ្យដឹងថា បុគ្គលរូបនេះមានឈ្មោះ នុត ពេជ អាយុ៦៣ឆ្នាំ អតីតសមាជិកក្រុមប្រឹក្សា ស្រុកឈូក និងជាអតីតអនុប្រធានប្រតិបតិ្ដស្រុកឈូក ខេត្តកំពត នៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបាន​កម្លាំងនគរបាលរបស់លោកចាប់ខ្លួន នៅវេលាម៉ោង​ជិត១១ព្រឹកពាក់​ព័ន្ធការប្រមូលផ្ដុំ​ខុសច្បាប់នៅ​តាមមូលដ្ឋាន។

យោងតាមដី​កាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការខេត្តកំពត ឈ្មោះ នុត ពេជ ត្រូវបានចោទប្រ​កាន់​ពីបទ មិនអនុវត្តសេចក្ដីសម្រេចរបស់តុលាការ (ប្រឆាំងសាលដីការបស់តុលាការកំពូល) ប្រមូលផ្ដុំ​ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្ដនៅភូមិព្រៃសំណាងលើ ឃុំខ្ជាយខាងជើង ស្រុកដងទង់ ខេត្តកំពត កាល​ពីខែមេសា ខែឧសភា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្ដន្ទា​ទោស​បញ្ញតិមាត្រា៥២៣,៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ពាក់ពន្ឋ័ក​រណីខាងលើនេះដែរ លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា ជនជាប់ចោទ ត្រូវបាន​សមត្ថ​កិ​ច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត រួចបញ្ជូនបន្ដទៅកាន់តុលាការ ដើម្បីចាត់កា​របន្ដតាមនិ​តិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3565 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
166019 នាក់
ខែនេះ :
511776 នាក់
3 ខែនេះ :
1103471 នាក់
សរុប :
17623405 នាក់