ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធបើកឱ្យប្រើប្រាស់ ​អង់តែនរបស់ក្រុមហ៊ុន មិត្តហ្វូន ស្មាត
Wed,14 August 2019 (Time 10:55 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 516នាក់)


ខេត្តកំពង់ឆ្នាំង៖នៅព្រឹក​ថ្ងៃពុធ ១៤កើត ខែ ស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១ ៩ ឯកឧត្តម ត្រាំ អ៊ី​វតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​បានអ​ញ្ជើញ​ជាអធិបតីក្នុងពិធីសម្ភោធ បើកឱ្យប្រើប្រាស់អង់តែនរបស់ក្រុមហ៊ុន មិត្តហ្វូន ស្មាត និ​ងប្រគ​ល់​ទទួលកុំព្យូទ័រ និងសម្ភារៈបច្ចេកទេសគាំទ្រ ការបង្រៀនបច្ចេកវិទ្យាគមនាគម​ន៍ និងព័ត៌មាន​សម្រាប់​ការ​អប់រំតាមប្រព័ន្ធ (ឌីជីថល) នៅបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន កំពង់លែង ខេត្តកំពង់ឆ្នាំង ។​
វត្តមានដែលអញ្ជើញចូលរួមមាន​ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអភិ​បាលរង​ខេ​ត្ត ឯកឧត្តម លោកជំទាវ គណៈប្រតិភូក្រុមការងារថ្នាក់ជាតិ ខេត្តចុះមូលដ្ឋានស្រុកកំពង់លែង គណៈ​អភិបាល កងកម្លាំង មន្ត្រីរាជការ ក្រុមប្រឹក្សាស្រុក ឃុំ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុ​សិស្សចូលរួមសរុប៤៨៩​នាក់។

ឯកឧត្តម អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំងបានគូសបញ្ជាក់ថាៈជាកិត្តិយស ណាស់ថ្ងៃ​នេះដោយ​មានការផ្តួចផ្តើមរបស់ឯ​កឧត្តមប្រធានក្រុមការងារថ្នាក់ជាតិ​ស្របតាមតម្រូវការ​របស់បងប្អូន​ប្រជាពលរដ្ឋជាក់ស្តែងបច្ចុប្បន្នក្នុង​គោលបំណង ដើម្បីចូលរួមអភិវឌ្បន៍​មូលដ្ឋានតាមរយៈ​បណ្តុះ​បណ្តាល លើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន លើកកម្ពស់ប្រសិ​ទ្ធភាពការងាររបស់​មន្ត្រីមូល​ដ្ឋាន តាមរយះការប្រើប្រាស់​បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានផ្សព្វផ្សាយ ទាន់ពេលវេលា ។

ក្រោយពីលោ​កតំណាងឱ្យក្រុម ហ៊ុន មិតហ្វូន និងស្មាត​បានរាយការ​ណ៍ពីកិច្ច​ដំណើរការ​នៃការអា​ជីវកម្ម​របស់ក្រុមហ៊ុនបានចូលរួមក្នុងការកសាងទូរគមនាគមន៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ ២០១៨ មានចំនួន​៩.០០០.០០០​ដុល្លារ(ប្រាំបួនលានដុល្លារ )ផងដែរ។

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍បានមានមតិសំណេះសំណាល និងផ្តាំផ្ញើដល់អ​ង្គពិធី ថ្ងៃនេះពីរចូលគ្នាគឺ សម្ពោធ​អង់ទែនរបស់ក្រុមហ៊ុន មិតហ្វូន ស្មាតហ្វូនផង និង​ពិធីប្រគល់ទទួលកុំព្យូទ័រ និងសម្ភារៈបច្ចេកទេសគាំទ្រ ការបង្រៀនបច្ចេកវិទ្យាគម​នាគមន៍និងព័ត៌​មាន សម្រាប់ការអប់រំតាមប្រព័ន្ធ ( ឌីជីថល )។  

ឯកឧត្តម​ បាន​បន្ថែម​ទៀត​ថា៖ជាក់ស្តែង កុំព្យូទ័រ២៥គ្រឿង និងគ្រឿងបរិក្ខា​ជាច្រើនទៀត​ប្រគល់ជូន​សា​លាវិទ្យាល័យ ហ៊ុន សែន កំពង់លែង គ្រាន់ជាការបង្រៀនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សម្រាប់ការអប់រំតាមប្រព័ន្ធ(ឌីជីថល ) នៅកំរិតមធ្យមសិក្សាទុតិយភូមិ ក្រោមក្របខ័ណ្ឌមូលនិធិ នៃកា​រកសាងសម្ថភាព ការស្រាវជ្រាវ និងការអភិវឌ្បន៍លើធនធានមនុស្សគ្រប់គ្នាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
751 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
98435 នាក់
ខែនេះ :
508465 នាក់
3 ខែនេះ :
1129357 នាក់
សរុប :
17736093 នាក់