ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បន្តនាំយកអំណោយ​មនុស្សធម៌ ចែកជូនដល់ពលរដ្ឋ ចំនួន២៤៩គ្រួសារ  រងគ្រោះដោយជំនន់ទឹ​កភ្លៀង នៅស្រុកកោះញែក
Wed,14 August 2019 (Time 10:19 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 395នាក់)


ខេត្តមណ្ឌលគិរី៖នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិ​ការ​សាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយលោ​ក លោកស្រី សមាជិក​នៃគណៈកម្មាធិ​ការសាខា អនុសាខាស្រុក បានអញ្ជើញចុះជួប​សំណេះសំណាលសួរសុខទុក្ខ និងនាំយ​កអំណោ​យមនុស្សធម៌ ផ្តល់ជូន​ប្រជាពលរដ្ឋរងគ្រោះដោ​យជំនន់ទឹកភ្លៀង នៅភូមិណងបួរ ឃុំណងឃិ​លឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហម​កម្ពុជា ដែលតែងតែគិត​គូរសុខទុក្ខដល់ប្រជាព​លរដ្ឋដែលជាជនងាយរងគ្រោះ និងរង​គ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់​និន្នាការនយោបាយអ្វីឡើយ។

ក្នុងនោះឯកឧត្តម បានផ្តាំផ្ញើដល់​បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយ​កចិត្តទុកដា​ក់ទៅលើ​បញ្ហាសុ​ខភាព ដោយរក្សាអនាម័យ ពិសារទឹកឆ្អិន និងគេងក្នុងមុខជានិច្ច ចៀសវាងកើតជំងឺគ្រុនឈាម-គ្រុនចាញ់ ជំងឺរាករួស និ​ងជំងឺតម្កាត់ផ្សេងៗទៀត ជាពិសេស ត្រូវប្រុងប្រយ័ត្នចំ​ពោះសត្វអសិ​រពិសទាំងឡាយ ប្រសិនបើមានពស់ចឹក សូមប្រញ៉ាប់ប្រញាលទៅមន្ទីរពេទ្យ ដើម្បីទទួល​បានកា​រព្យា​បាលឱ្យទាន់​ពេលវេលា។
ក្រៅពី​នោះ ក៏ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាព កូនចៅតូចៗ កុំឱ្យលេងទឹក ដើម្បីបញ្ជៀស​ការលង់​ទឹក ហើ​យពេលទឹកស្រកទៅវិញសូមបងប្អូនប្រជាពលរដ្ឋ ត្រូវត្រៀមពូជដំណាំ និងត្រូវស​ហការ​ជាមួយ​ស្ថាប័នជំនាញ ដើម្បីស្តារកសិកម្មឡើងវិញ។ទទឹមនឹងនោះដែរ ឯកឧត្តម បានណែ​នាំដល់​មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវសហការគ្នា យកចិត្តទុ​កដាក់ជួសជុល​លើបញ្ហា​ហេដ្ឋារ​ចនាសម្ព័ន្ធនានា ដើម្បីធ្វើយ៉ា​ងណាជួយ​សម្រួលការធ្វើ​ដំណើរទៅមក​មានលក្ខណៈងាយ​ស្រួល។
អំណោយចែកជូន​ដល់ប្រជាព​លរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង​ចំនួន២៤៩គ្រួសារ ក្នុងមួយគ្រួសារ ទទួលបា​នគ្រឿងឧបភោគបរិភោគ ​និងថវិកាមួយចំនួនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2423 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
100107 នាក់
ខែនេះ :
510137 នាក់
3 ខែនេះ :
1131029 នាក់
សរុប :
17737765 នាក់