ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់​ឲ្យប្រើប្រាស់ ជាផ្លូវការ​ស្ពាន​ច្រាំងចោត ​នៅស្រុកបាណន់ ​និងស្ពាន៤ផ្សេងទៀត នៅស្រុកសំឡូត
Wed,14 August 2019 (Time 09:25 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 540នាក់)


ខេត្តបាត់ដំបង៖នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​សីហា​ ឆ្នាំ​២០១៩​ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ​សួងមហាផ្ទៃបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដា​ក់ឲ្យប្រើប្រាស់ជាផ្លូវ​ការស្ពាន​ច្រាំង​ចោត ស្ថិតនៅភូមិរូង ឃុំចែង មានជ័យ ស្រុកបាណន់ និងស្ពាន៤ផ្សេងទៀត នៅស្រុកសំឡូត ស្រុកប​វេល​ ស្រុកឯកភ្នំ និងស្រុកកំរៀង ខេត្តបាត់ដំបង ដែលជាហិ​រញ្ញប្បទាន​របស់រាជរដ្ឋាភិ​បាល​កម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ស្ពានច្រាំង​ចោត មានប្រវែង១៦២ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតក្នុងភូមិរូង ​ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានអនុវត្តកា​រសាងសង់ដោយបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នៃក្រសួង​ការពារជាតិ និងត្រូវបានត្រួតពិនិត្យការសាងសង់ ដោយ​នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈ នៃក្រសួងសាធា​រណការ និងដឹកជញ្ជូន ដោ​យប្រើប្រាស់ រយៈពេលសាងសង់ចំនួន០២ឆ្នាំ ដែល​បាន​ចាប់ផ្តើមសាងសង់ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ និងបញ្ចប់រួចរាល់ជាស្ថាពរនៅថ្ងៃទី៣០ ខែ​កក្កដា​ ឆ្នាំ២០១៩ ចំណាយថ​វិការាជរដ្ឋាភិបាលសរុ​បប្រមាណជា៤,៩៧១លានរៀល ប្រមាណជាង​១លានដុល្លារអាមេរិក។

ដោយឡែក ស្ពាន៤កន្លែងផ្សេងទៀតរួមមានទី១៖ស្ពានប្រវែង៤៥ម៉ែត្រ ទទឹង០៨ម៉ែត្រ ស្ថិតនៅ​ភូមិមា​ក់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ប្រើប្រាស់ថវិការាជរដ្ឋាភិ​បាលសរុបប្រមាណជា​១,៧១២ លានរៀល ដោយបានចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ និងបាន​បញ្ចប់នៅថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ២០១៨។
ទី២៖ស្ពានប្រវែង៧២ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅភូមិព្រែកកញែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ប្រើប្រាស់ថវិការាជរដ្ឋាភិបាលសរុបប្រមាណជា៣,១៥១លានរៀល ដោយ​បានចាប់​ផ្តើមសាងសង់នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ និងបានបញ្ចប់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។
ទី៣៖​ស្ពានប្រវែង៥៤ម៉ែត្រ ទទឹង០៨ម៉ែត្រ ស្ថិតនៅភូមិបឹងអូរជាង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់​ដំបង ប្រើប្រាស់ថវិការាជរដ្ឋាភិបាលសរុបប្រមាណជាង២,៤៥៩លានរៀល ដោយបាន​ចាប់ផ្តើមសា​ងសង់នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ និងបានបញ្ចប់នៅ​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨។ 
និង​ទី៤៖ស្ថានប្រវែង១០២ម៉ែត្រ ទទឹង០៨ម៉ែត្រ ស្ថិតនៅភូមិអូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ប្រើប្រាស់ថវិការាជរដ្ឋាភិបាលសរុបប្រមាណជា​៣,១៥១លានរៀល ដោយបាន​ចាប់​ផ្តើម​សាងសង់នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ និងបានបញ្ចប់នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨។

ឆ្លើយតបនឹងសមិទ្ធផលថ្មី សម្រាប់អ្នកខេត្តបាត់ដំបងនេះ សម្ដេចក្រឡាហោម ស ខេង បានលើ​កទឹក​ចិត្តដល់ប្រជាពលរដ្ឋទាំង​អស់ ត្រូវប្រើប្រាស់ស្ពានដែលទើបសម្ពោធនេះ ដើម្បីជាប្រយោជន៍ ពិសេស​ទាញយកនូវផលិត​ផលដែលបានមកពីការកសាងស្ពាននេះ ក្នុងន័យ​លើកកម្ពស់​ជីវភាពរស់​នៅប្រចាំថ្ងៃបន្ថែមទៀត។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា កំពុងតែមានសុខ​សន្ដិភាព​ពេញលេញ គ្មានក្រុមកងទ័ពក្រៅច្បាប់ ដើម្បីមកធ្វើសង្គ្រាមជាមួយរាជរដ្ឋាភិបាល ដែលនេះជា​ភព្វសំ​ណាងរបស់ប្រជាជ​នកម្ពុជាទាំងអស់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃ​រាជរដ្ឋាភិបាលកម្ពុជា។សម្ដេចសង្កត់ធ្ងន់ថា បើស្រុកគ្មានសុខសន្ដិភាព ប្រជាព​លរដ្ឋមិ​នមានពេល ​ដើម្បីប្រ​កបមុខរបរប្រចាំថ្ងៃបាន​នោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1219 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
98903 នាក់
ខែនេះ :
508933 នាក់
3 ខែនេះ :
1129825 នាក់
សរុប :
17736561 នាក់