ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញជាអធិបតីក្នុងពិធី បើកការដ្ឋានសាងសង់ ផ្លូវបេតុងអាមេ​ ប្រវែង៦​៦០ម៉ែត្រ​ ទទឹង​ ៦ម៉ែត្រ​ កំរ៉ាស់​០,១៥ម៉ែត្រ​ ជើងទេ​១,៥០ម៉ែត្រ​ ស្រុកទឹកឈូ​
Wed,14 August 2019 (Time 05:43 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 445នាក់)


ខេត្តកំពត៖ ផ្លូវបេតុងអាមេ​ប្រវែង៦៦០ម៉ែត្រ​ ទទឹង​ ៦ម៉ែត្រ​ កំរ៉ាស់​០,១៥ម៉ែត្រ​ ជើងទេ​១,៥០ម៉ែត្រ​ ស្ថិតនៅ​ភូមិស្នំ​ប្រាំពីរ​ ឃុំម៉ាក់ប្រាង្គ​ ស្រុកទឹកឈូ​ ខេត្តកំពត ត្រូវបានបើកការដ្ឋានសាងសង់នា​ថ្ងៃពុធ ១៤កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤​ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ជាវ តាយ អភិបាល នៃគណៈ​អភិបាលខេត្តកំពត។

វត្តមានដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីរួម​មានៈ​ឯកឧត្តម លោកជំទាវ​ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត​ កងកំ​លាំងទាំងបីប្រភេទ​ លោក​ លោកស្រី​ប្រធាន​មន្ទីរ​-អង្គ​ភាព​ជុំវិញខេត្ត​ លោកអភិបាលស្រុកទឹកឈូ​ ក្រុមប្រឹក្សា​ឃុំម៉ាក់​ប្រាង្គ​ មេភូមិ​ យុវជន​ សិស្សានុសិស្ស​ និងបងប្អូនប្រជាពលរដ្ឋសរុប៣៥០នាក់។
មានមតិសំណេះសំណាលក្នុងឱកាសនោះ​ ឯកឧត្ដម​ ជាវ​ តាយ​ បានមានប្រសាសន៍ថា ការបើ​កការដ្ឋានសាង​សង់ផ្លូវមួយ​ខ្សែរ​នេះគឺអនុវត្តន៍តាមផែនការអភិវឌ្ឍន៍ខេត្ត​ ដើ​ម្បីរួមចំណែកសំរាល​ និងបំពេញតម្រូ​វការរបស់ប​ងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់​ ដែលកន្ល​ងមកតែងជួបនូ​វការលំបាក​ ម្យ៉ាងទៀត​ក៏ជាការ​ចូលរួម​ចំណែក​កែលម្អ​សោភ័ណ្ឌភាព​ក្នុង​ស្រុកទឹកឈូ​របស់យើងផងដែរ​។

ទន្ទឹមនោះ​ឯកឧត្ដម​ អភិបាលខេត្តបានក៏ផ្តាំផ្ញើដល់អាជ្ញាធរក្នុងមូលដ្ឋាន​ ក៏ដូចជាបងប្អូន​ប្រជាពលរដ្ឋ ត្រូវរួមស​ហកា​រគ្នាថែរក្សា​ ការពារផ្លូវនេះដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណ:​ឲ្យបានយូរអ​ង្វែង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
522 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
98206 នាក់
ខែនេះ :
508236 នាក់
3 ខែនេះ :
1129128 នាក់
សរុប :
17735864 នាក់