ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកអភិបាលខេត្ត បានដឹកនាំ គណ:អភិបាលក្រុងកំពត ​ចៅសង្កាត់ទាំង៥ ប្រជុំលើរថយន្ត ដើម្បី​ចុះ​ពិនិត្យជុំវិញ ក្រុងកំពត
Thu,15 August 2019 (Time 01:13 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 544នាក់)


ខេត្តកំពត៖នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈ​អភិបាល​ខេត្ត​កំពត បានដឹកនាំ គណ:អភិបាលក្រុងកំពត ចៅសង្កាត់ទាំង៥ ប្រជុំលើរថយន្ត ដើម្បីចុះពិ​និត្យ​ជុំវិញ ក្រុងកំពត ក្នុងគោល​បំណងកែលម្អសោភណ្ឌភាពក្រុង ក៏ដូចជាត្រៀមលក្ខ​ណ:រៀបចំពិ​ធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះ។

ក្នុងនោះដែរ លោកអ​ភិបាលខេត្ត បានមានប្រសាសន៍ណែនាំដោយដល់ស្នើ អភិបាលក្រុង និងចៅ​សង្កាត់ មានការទទួលខុសត្រូវខ្ពស់ចំពោះការកែលម្អសោភ័ណភាពក្រុង ដោយត្រូវរៀបចំកិច្ច​ប្រជុំរៀងរាល់មួយសប្តាហ៌ម្តង រីឯ ចៅសង្កាត់ក៏ត្រូវមានវិធានការច្បាស់លាស់ ដូចជា ហាមឃាត់​ឡានធំៗ ចតលើផ្លូវផ្តេសផ្តាស និងណែនាំឲ្យប្រជាពលរដ្ឋចូលរួមសម្អា​តអនាម័យនៅមុខផ្ទះ​រៀងៗខ្លួនជាដើមផងដែរ។

ជាមួយគ្នានេះ លោក ជាវ តាយ ក៏បានជំរុញឲ្យអភិបាលក្រុងកំពត និងចៅសង្កាត់ទាំងប្រាំ ហាមឃា​ត់មិ​នឲ្យមានការលក់ដូរ ឬទុកដាក់ឥវ៉ាន់ លើចិញ្ចើមថ្នល់ ដែលអាចធ្វើឲ្យបាត់បង់ស​ណ្តាប់ធ្នាប់សា​ធារណៈ ហើយត្រូវតម្រូវឲ្យចៅសង្កាត់ទាំងប្រាំ ទទួលខុសត្រូវលើការងារកាប់មែកឈើ ឲ្យបានស្អាតនៅតាមបណ្តោយដងផ្លូវនានាក្នុងក្រុងកំពត។

លោកអភិបាលខេត្តកំពត​ បានលើកឡើងផងដែរថា ក្នុងឆ្នាំ២០២០ខាងមុខនេះ រដ្ឋបាលខេត្ត នឹង​បង្កើតឲ្យមានស្ថានីយ៍បូមទឹកចេញពីក្រុងកំពត មិនឲ្យមានការលិចលង់ក្នុងក្រុងទៀតឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
727 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
98411 នាក់
ខែនេះ :
508441 នាក់
3 ខែនេះ :
1129333 នាក់
សរុប :
17736069 នាក់