ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម គួច ចំរើន ទួលជួបគណ:ប្រតិភូថៃ ដែលអញ្ជើញមកបំពេញទស្សនកិច្ចខេត្តព្រះសីហនុ
Thu,15 August 2019 (Time 10:52 AM)
ដោយ ៖ ឆន្ទ:កូនខ្មែរ (ចំនួនអ្នកអាន: 491នាក់)


ខេត្តព្រះសីហនុ៖នារសៀលថ្ងៃពុធទី១៤ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជូបពិភាក្សាគណ:ប្រតិភូ នៃព្រះរាជាណាចក្រថៃដែលដឹកនាំដោយឯកឧត្តម ភិនិត ថារុសម្បត្តិ អតីតឧបនាយករដ្ឋមន្ត្រីថៃ ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ជម្រាបជូនពីសក្តានុពលខេត្តព្រះសីហនុមានកោះ៣២ ផ្លូវជាតិសំខាន់២ គឺផ្លូវជាតិលេខ៤ និងលេខ៣ ខេត្តមានព្រលានយន្តហោះអន្តរជាតិ ហើយថ្មីៗនេះកំពុងជម្រុញពង្រីកបន្ថែម មានផ្លូវដែកតភ្ជាប់ពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ។

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានពិភាក្សាតភ្ជាប់ផ្លូវដែករវាងកម្ពុជា-ថៃ និងភ្ជាប់មកខេត្តព្រះសីហនុ។ខេត្តព្រះសីហនុមានមុខងារជាខេត្តទេសចរណ៍ ក្នុងរយ:ពេល២ឆ្នាំចុងក្រោយ មានអ្នកវិនិយោគចិនមកវិនិយោគនៅខេត្តព្រះសីហនុច្រើនជាងគេ បានប្រែក្លាយខេត្តជាតំបន់សេដ្ឋកិច្ចពហុមុខងារ ។


ឯកឧត្តម អភិបាលខេត្តបន្តថា បច្ចុប្បន្នសំណង់មានការកើនឡើងបំរើឱ្យការអភិវឌ្ឍ របស់ខេត្តមានការប្រែប្រួលយ៉ាងឆាប់រហ័ស ទន្ទឹមនិងការអភិវឌ្ឍរីកចម្រើន ក៏មានភាពស្មុគស្មាញធ្វើឱ្យមានការខូចខាតផ្លូវ ដោយសារកំណើនយាន យន្តដឹកជញ្ជូនធ្ងន់ និងមានភ្លៀងធ្លាក់ជាប់ៗគ្នា។សម្តេចតេជោ ហ៊ុនសែន ជាស្ថាបនិក ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ហើយកម្ពុជាមានមោទន:ភាពមានសន្តិភាពពេញលេញ និងអនុវត្តតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឱ្យមានយោធាបរទេសនៅលើទឹកដីកម្ពុជា។

បច្ចុប្បន្នប្រទេសទាំងពីរ កម្ពុជា- ថៃ មានទំនាក់ទំនងស្អិតរមួតក្នុងកិច្ចសហប្រតិបត្តិការល្អ ហើយថ្មីៗនេះ រដ្ឋបាលខេត្តបានបញ្ជូនគណ:ប្រតិភូ ទៅចូលរួមប្រជុំនៅប្រទេសថៃ ដើម្បីទាក់ទាញតភ្ជាប់ទេសចរឆ្លងកាត់ ស្នាក់នៅរវាងកម្ពុជា-ថៃ និងវៀតណាម។


ឯកឧត្តម ភិនិត ថារុសម្បត្តិ អតីតឧបនាយករដ្ឋមន្ត្រីថៃ បានថ្លែងអំណរគុណអភិបាលខេត្ត ដែលអនុញ្ញាត្តឱ្យគណ:ប្រតិភូឯកឧត្តម ចូលជួបពិភាក្សា ប្រទេសថៃ-កម្ពុជាមានចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហការយូអង្វែង ម្យ៉ាងទៀតប្រជាជននៅតាមព្រំដែន នៃប្រទេសទាំងពីរ មានការដោះដូរពាណិជ្ជកម្មពីគ្នាទៅវិញទៅមក។

គោលនយោបាយកម្ពុជារឹងមាំធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើនប្រកបដោយជោគជ័យ ឯកឧត្តម សង្ឃឹមថា នៅរយ:ពេល២ ឬ៣ឆ្នាំខាងមុខ កម្ពុជានិងបោះជំហានរីកចម្រើនបន្ថែមទៀត នឹងក្លាយជាមហានគរ មានភាពស៊ីវីល័យនៅតាមកន្លែងកម្សាន្ត ព្រោះខេត្តព្រះសីហនុមានឆ្នេរស្អាត និងក្លាយជារមនីយដ្ឋានស្អាត ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6481 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
104165 នាក់
ខែនេះ :
514195 នាក់
3 ខែនេះ :
1135087 នាក់
សរុប :
17741823 នាក់