ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឪពុក ម្តាយ យំបោកខ្លួន ព្រោះកូនប្រុស ស្រីពីនាក់លង់ទឹក​ស្លាប់
Wed,14 August 2019 (Time 02:34 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 580នាក់)


ខេត្ត​បន្ទាយមានជ័យ៖គួរ​​​​​​​​​ឲ្យសង្វែកខ្លាំងណាស់ក្មេងប្រុស ស្រី ចំនួន២នាក់បានលង់ទឹករណ្តៅម៉ៃខូ​​ក្រោយផ្ទះស្លាប់ ខណៈដែលឪពុក ម្តាយ កំពុងជាប់រវល់កម្មវិធីឡើងផ្ទះថ្មី។​
ករណីដែលបង្ក​ឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅ​ចំណុចក្រោយ​ក្រុមហ៊ុនទឹកស្អាត​ប្រហែល៥០០ម៉ែត្រ ស្ថិតនៅភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិ​រីសោ​ភ័ណ ខេត្តបន្ទាយមានជ័យ។

លោកទូច ដែលត្រូវជាបងម្តាយ​សពទាំងពីរនាក់បានប្រាប់អ្នកសារព័ត៍មានថា ក្រុមគ្រួសារ​របស់ប្អូន​គាត់​បាន​ធ្វើពិធីឡើ​ងគេហដ្ឋានថ្មី ដោយអញ្ជើញភ្ញៀវញាតិមិត្តជិតខាង ពិសេស​ប្អូនបង្កើត​នៅបាត់​ដំបងឲ្យចូលរួមកម្មពិធីឡើងផ្ទះ​ថ្មី។
លោកទូចបានបញ្ជាក់ថា នៅពេលពិធីឡើងគេហដ្ឋានថ្មីចប់ ដោយមិនចាប់​អារម្មណ៍ពី​កូនបាត់ពីថ្មើរ​ណា​នោះ​ឡើយ លុះពេលភ្ញៀវចេញទៅផ្ទះវិញអស់ ម្ចាស់ផ្ទះ​បានយកលុយ​មករាប់ស្រាប់​តែ​ពេល​នោះ​បាត់កូនទាំង២នាក់មិនដឹងទៅណា ក៏ឆោឡោឡើងហើយ​ដើររកពេល​ដើរទៅដល់ស្រះ​ម៉ៃខូ​នៅក្រោយពីផ្ទះប្រហែល១០០​ម៉ែត្រស្រាប់តែឃើញ​ស្បែកជើងក្មេងទាំង២ ហើយក៏ចុះរាវរ​ក​ក៏ប្រទះឃើញក្មេងទាំង២ ក៏បីយកមកផ្ទះហើយសភាពទន់នាំគ្នា​រលាក់ឲ្យចេញទឹក ទោះបីខិតខំ​រលាក់យ៉ាងណានៅមិនដឹងខ្លួន ព្រោះក្មេងទាំ​ង២នាក់នេះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយពីកើតហេតុរួចមាន​នគរបាល និងកំលាំងអាវុធហត្ថជំនាញចុះមកដល់កន្លែងកើត ហេតុដើម្បី​ធ្វើការពិនិត្យសព។
សពក្មេងស្រីរងគ្រោះមានឈ្មោះ ជា ដាវរី អាយុ៥ឆ្នាំ ម្តាយឈ្មោះ ង៉ាន់ សុជាតិ ប្តីឈ្មោះដុក ធីតា រស់​នៅភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ចំណែក​សពក្មេងប្រុស​មានឈ្មោះត្រាំ សាន់ ប្រុសអាយុ៦ឆ្នាំ ឪពុកឈ្មោះ ហេង ត្រា ម្តាយឈ្មោះង៉ាន់លី រស់​នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។
លោក ស៊ី ឌីបាន បញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីមន្ត្រីជំនាញរបស់លោកធ្វើការត្រួត ពិនិត្យរួច​ហើយ​បានធ្វើការសន្និដ្ឋានថា ក្មេងទាំង២នាក់ពិតជាស្លាប់ដោយ លង់ទឹកពិតប្រាកដមែន។ សពត្រូវបានក្រុមគ្រួសាររៀបចាត់តែងធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8559 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
106243 នាក់
ខែនេះ :
516273 នាក់
3 ខែនេះ :
1137165 នាក់
សរុប :
17743901 នាក់