ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
Thu,01 August 2019 (Time 05:09 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 545នាក់)


ខេត្តកំពង់ឆ្នាំ៖នាព្រឹកថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៩ លោក ឡោ សាលីម ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហ៊ូ ប៊ុនថន អភិបាល​រងស្រុក បានបើកកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៣ នៅសាលាស្រុកកំ​ពង់​លែង​ ដោយ​មានការ​ចូលរួមពីសមាជិក សមាជិកា  លោក  លោកស្រី  មេឃុំទាំង៩ ប្រធានការិយាល័យ និងអង្គភាព​ជំនាញជុំវិញស្រុក កងកម្លាំងទាំង៣ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតសរុប៥០រូប ស្រី១១រូប។
   
លោក ឡោ សាលីម ប្រធានក្រុមប្រឹក្សាស្រុកកំពង់លែង បានមានមតិស្វាគមន៍ និងបើកកិច្ចប្រជុំ​ដោយ​លើ​កឡើងថាៈ កិច្ចប្រជុំនេះគឺយើងធ្វើឡើងឱ្យស្របទៅនិងការណែនាំរបស់ក្រសួងមហាផ្ទៃ ហើយការប្រជុំ​លើកទីមួយពុំមានសិទ្ធិក្នុងការអនុម័តទៅលើចំណុចណាមួយបានឡើយ គឺគ្រាន់តែ​ប្រជុំទទួល ការផ្សព្វផ្សាយ និងពិភាក្សាគ្នាខ្លះៗ ទៅតាមរបៀបវារៈប៉ុណ្ណោះ។ 
    
លោក ឡោ សាលីម បានបន្តលើកឡើងថា ក្រុមប្រឹក្សាគឺជាតំណាងសាធារណៈ ជាអ្នកការពារ និងជា​អ្នកបម្រើឱ្យផលប្រយោជ​ន៍ប្រជាពលរដ្ឋទាំងអស់ដែល​ស្ថិតនៅក្នុង​ដែនសមត្ថកិច្ច​របស់ខ្លួន​ពិសេស សមាជិកក្រុមប្រឹក្សាត្រូវស្គាល់ពីតួនាទីភារកិច្ចរបស់ខ្លួន សិទ្ធិអំណាចរបស់ក្រុមប្រឹក្សា ដែលមានសិទ្ធិ​ធ្វើសេចក្តីសម្រេចខាងបញ្ញាតិ្ត ​និងខាងប្រតិបត្តិប៉ុណ្ណោះ ខិតខំស្រាវជ្រាវរៀនសូត្រ និងយល់ដឹងពីតួនាទីភារកិច្ចរបស់ខ្លួន ឱ្យស្របតាមគោលការណ៍បែបបទ និងនីតិវិធីដែលបាន​កំណត់ក្នុងច្បាប់​ផងដែរ។

របៀបវារៈនៃកិច្ចប្រជុំថ្ងៃនេះមាន៖
   ១. ពិនិត្យកូរ៉ុម និងរាយការណ៏ពី វត្តមាន    អវត្តមាន ប្រធាន និងសមាជិកអង្គប្រជុំ។
   ២. ពិនិត្យ ពិភាក្សាបំពេញបន្ថែម និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៣។ 
   ៣. ពិនិត្យ ពិភាក្សាបំពេញបន្ថែម និងអនុម័តលើកំណត់ហេតុប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៣ កាលពីថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៩។
   ៤. ពិនិត្យ ពិភាក្សា បំពេញបន្ថែម និងអនុម័តលើសេចក្តីព្រាង ដីកា បទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាស្រុក  អាណត្តិទី៣។ 
   ៥. ពិនិត្យ ពិភាក្សា បំពេញបន្ថែម និងអនុម័តលើសេចក្តីព្រាងប្រតិទិនប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៣ រយះពេល ១២ ខែចាប់ពីខែ កក្កដា ឆ្នាំ ២០១៩ ដល់ខែ មិថុនា ឆ្នាំ២០២០។
   ៦. បញ្ហាផ្សេងៗ សំណួរចម្លើយ និងបូកសរុបបិទកម្មវិធីប្រជុំ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
871 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
107381 នាក់
ខែនេះ :
512288 នាក់
3 ខែនេះ :
1129487 នាក់
សរុប :
17748473 នាក់