ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្មេងស្រីអាយុ១​៤ឆ្នាំម្នាក់ ត្រូវជន​មិនស្គាល់មុខ ចូល​វាយដល់​ក្នុងផ្ទះ បណ្ដាល​ឲ្យរងរបួសជាទម្ងន់ រហូតម​កទល់ពេលនេះ​ មិនទាន់មានចំណាត់ការពីសមត្ថកិច្ចក្រុងប៉ោប៉ែតនៅឡើយ
Tue,13 August 2019 (Time 04:39 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 484នាក់)


ខេត្តបន្ទាយមានជ័យ៖ករណីក្មេងស្រីអាយុ១៤ឆ្នាំជាអនីតិជនម្នាក់ ត្រូវបានជនមិនស្គាល់មុខ​ចូល​វាយ​ដល់ក្នុងផ្ទះទាំងយប់បណ្តាលឲ្យសន្លប់ រហូតមកដល់ពេលនេះ សមត្ថកិច្ចនគរបាលក្រុង​ប៉ោយ​ប៉ែត មិនទាន់ចុះសាកសួរជនរងគ្រោះ និងធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រកមុខជនដៃដល់​នៅ​ឡើង​ទេ បន្ទាប់ពីគ្រួសារជនរងគ្រោះ​ដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍នគរបាលដីថ្មី ក្រុងប៉ោយ​ប៉ែតនោះ។

ករណីហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង​១០និង៣០នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ចំណុចខាងកើត បេនឡានក្រុង ​ស្ថិតនៅភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមក្មេងស្រីរងគ្រោះ​ឈ្មោះ ហុង លីងអើ អាយុ១៤ឆ្នាំ ជួយលក់សំបុត្ររថយន្តឪពុក បានឲ្យដឹង​ថា មុនដំបូងប្អូនស្រីបានទាញទ្វាផ្ទះបិត រួចបិតភ្លើងគេងនៅលើគ្រែ ក្រោយមកមានជនមិនស្គាល់​មុខបានដើរមកឈរលើក្បាលគ្រែរួចដាល់មួយដៃបណ្តាលឲ្យសន្លប់តែម្តង។

ប្អូនស្រីដែលធ្វើការជាមួយ​ជនរងគ្រោះមានឈ្មោះ គៀន ស្រីម៉ៅ អាយុ២៧ឆ្នាំ បានឲ្យដឹងថា នៅមុន​ពេលកើតហេតុវេលាម៉ោងថ្ងៃខែខាងលើ បានឃើញប្អូនស្រីបិទទ្វារ បិទភ្លើងចូលសម្រាក លុះ១០​នាទី​ក្រោយមកក៏ស្រាប់តែប្អូនស្រីស្រែកថាអូយ ក៏បាត់មាត់ឈឹង ដោយមានការខុសពី​ប្រក្រតីក៏​ចេញ​បើកភ្លើងមើល ក៏ឃើញជនសង្ស័យមួយភ្លេតស្មានតែគ្នាឯងមកលើកអីវ៉ាន់ បន្តិចក្រោយមក​បានដឹងថាចោរ ក៏ស្ទុះទៅយកកាំបិតនៅក្នុងបន្ទប់ ហើយស្រែកថាចោៗ ពេលនោះជន​ដៃដល់ក៏បា​នរ​ត់ចូលក្នុងបេនឡានបាត់តែម្ដង។

យោងតាមសម្ដីឪពុកក្មេងស្រីរ​ងគ្រោះឈ្មោះ កែវ ប៊ុនហុង អាយុ៤៥ឆ្នាំ មុខរបរអ្នកលក់សំបុត្រ​រថយ​ន្ត​ក្រុង រស់នៅភូមិ ឃុំខាងលើ បានបញ្ជាក់ថា មុនពេលកើតហេតុវេលាម៉ោង១០ លោកបានចេញ​ទៅរង្វង់មូលក្រុងប៉ោយប៉ែត ហើយនៅពេលនោះកូនស្រីគេងចុចទូរ​ស័ព្ទ ខណ:ងងុយ​គេងក៏ទាញ​ទ្វារបិទទុកប្រលោះតូច លុះមកដល់វេលាកើតហេតុ ក៏ត្រូវជនដៃដល់​លូនមកវាយ​ដល់ក្នុងផ្ទះបណ្ដាលឲ្យសន្លប់។

លោកបន្តថា នៅកន្លែងកើតហេតុមាន​សាក្សីម្នាក់បានឃើញមុខមាត់ជនដៃដល់ តែមិនសូវច្បាស់​ដោយ​កំណត់បានមុខសញ្ញាខ្លះៗអំពីសម្លៀកបំពាក់ និងរាងរៅអាយុប្រហែល២០ក្រាសទៅ៣០ស្តើង អំពីភិនភាគជនដៃដល់ ពាក់មួក ស្លៀកពាក់អាវសធំប្រភេទអ្នករើសអេតចាយ។

លោកបញ្ជាក់ថា លោ​កមិនបានចោទប្រកាន់ទៅលើអ្នកណាម្នាក់នោះទេ តែធម្មតាទេការរក​ស៊ីតែង​តែ​មានការកាច់កុងគ្នា ពីព្រោះមុខរបរលក់សំបុត្រឡានដូចគ្នា ហើយបច្ចុប្បន្ននេះ​នៅជុំវិញផ្ទះ​របស់លោកមិនត្រូវគ្នាឡើយ(មិននិយាយរកគ្នា) តែការមិនត្រូវគ្នានេះមិនមាន​ការឈ្លោះប្រកែក​ឬវាយតប់ ជេរបញ្ចោរគ្នានោះទេ។

លោកបញ្ជាក់ទៀតថា ក្រោយពីកើតហេតុលោកបាននាំកូនស្រីទៅ មន្ទីរពេទ្យ បន្ទាប់មកលោក​បានស្វែងរក​ជនសង្ស័យ រហូតចាប់បានម្នាក់ប្រគល់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដីថ្មី តែលោកមិន​ប្រាកដថាជាជនដៃដល់ឬក៏មិនមែននោះទេទុកឱ្យសមត្ថកិច្ចស្រាវជ្រាវបន្តក្រោយ​មក​លោក​ក៏បាន​ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ន​គរបាលដីថ្មី ក្រុងប៉ោយប៉ែតតែម្តង រហូតមកទ​ល់ពេលនេះ​មិនទាន់​មានពន្លឺ ចុះមកធ្វើការសាកសួរជនរងគ្រោះ និងធ្វើការស្រាវជ្រាវរកមុខឃាតករនៅឡើងទេ។

ជាមួយគ្នានេះដែ​រលោកបានសំណូមពរទៅដល់អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់នៅ​ក្រុង​ប៉ោយប៉ែត មេត្តាស្រាវជ្រាវ វែកមុខជនដៃដល់ ដើម្បីចាប់យកមកផ្តន្ទាទោស​តាមច្បាប់ឲ្យខាន​តែបាន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7382 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
105066 នាក់
ខែនេះ :
515096 នាក់
3 ខែនេះ :
1135988 នាក់
សរុប :
17742724 នាក់