ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ជាវ តាយ​៖ ការយក​ចិត្តទុកដាក់​ចំពោះយុវជន គឺជាការកសាងសង្គមជា​តិកម្ពុជា មួយប្រក​បដោយសន្តិភាព មានធនធានមនុស្ស​និងសេដ្ឋកិច្ច​រីកចម្រើន
Tue,13 August 2019 (Time 04:20 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 411នាក់)


ខេត្តកែប៖ឯកឧត្តមជាវ តាយ​អភិបាល​ នៃគណៈអភិបាលខេត្ត​កំពត​បានថ្លែងបញ្ជាក់ថា៖ ការយក​ចិត្ត​ទុក​ដាក់​ចំពោះយុវជនគឺជាការកសាង​សង្គមជាតិកម្ពុជាមួយប្រក​បដោយសន្តិភាពមាន​ធនធាន​មនុស្ស​និងសេដ្ឋកិច្ច​រីកចម្រើន​។

ឯកឧត្តមអភិបាល​ខេត្ត​ថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញ​ជាអធិបតីនៃពិធីអ​បអរសាទរទិវា​អន្តរ​ជាតិ សម្រាប់យុវជន១២ សីហា ខួបលើកទី​២០ ឆ្នាំ​២០១៩ ក្រោមការរៀបចំឡើងដោយមន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​កាលពីព្រឹកថ្ងៃ​ទី១២ ខែសីហា​ឆ្នាំ​២០១៩ ក្រោមប្រធានបទ​"ការអប់រំ​ដែលនាំ​អោយមានការផ្លាស់ប្ដូរ"ដោយមានថ្នាក់ដឹកនាំនិងយុ​វជនចូលរួមមកពីបណ្ដាមន្ទីរ អង្គភាពកងកម្លាំង​ប្រ​ដាប់អាវុធនិងគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន សរុបប្រមាណ​ចំនួន៣៥០នាក់។​

ឯកឧត្តម ជាវ តាយ​ អភិបាល​ខេត្ត​បន្តលើកបញ្ជាក់ទៀតថា៖ជាការឆ្លុះបញ្ចាំងចា​ប់តាំងពីថ្ងៃរំដោះ​៧មករាឆ្នាំ១៩៧៩រហូត ដល់បច្ចុប្បន្ន ពិសេស​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​កន្លងទៅនេះកម្ពុជា មានមោទ​នៈភាពយ៉ាងខ្លាំងក្លា ក្រោមការដឹកនាំប្រកបដោយ​គតិបណ្ឌិតរបស់សម្ដេច​តេជោហ៊ុន​សែន​ជានា​យករដ្ឋមន្ត្រី បានកំណត់ដាក់ចេញនូវគោលនយោបាយជាតិ និងយុទ្ធសាស្ត្រ​ជាច្រើន ដើម្បីបង្កើន​ការលើកកម្ពស់សិទ្ធិ សុខមាលភាពរបស់ពលរដ្ឋកម្ពុ​ជាក្នុងនោះមានកុមារ និងយុវជនដែល​ជាប្រភ​ពធនធាន និងជាកម្លាំង​បន្តវេន​របស់ប្រទេស​ជាតិ​កាន់តែមានវិសាលភាពខ្លាំងក្លាថែមទៀត។ 

ដូច្នេះ​ការយកចិត្តទុកដាក់​ចំពោះ​យុវជន​គឺជាទស្សនៈទានដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល តម្រូវជូន​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ដំណើរការរបស់ខ្លួន ឈានទៅសម្រេចកម្មវិធីនយោបាយរបស់រា​ជរដ្ឋាភិបាល​កម្ពុជាដោយខិតខំប្រឹងប្រែង បន្តរៀបចំគោលនយោបាយ​សមស្របទៅតាមស្ថាន​ភាពជាក់ស្ដែងរបស់​ប្រទេសជាតិយើង។​

លោកអភិបាល​ខេត្តបានបន្តទៀតថា៖ដូចយើងទាំងអស់គ្នាដឹងជ្រាប​ច្បាស់ហើយថាគោល​បំណងនៃ​កម្មវិធី​នយោបាយរបស់រាជរដ្ឋាភិបាលដែលបាននឹងកំពុង អនុវត្ត គឺសំដៅធ្វើ​ឡើងដើម្បីបម្រើ​សំណូមពរ​របស់យុវជន។ដូច្នេះ​ហើយមានតែក្មួយៗយុវជនខ្លួនឯង​ដែលជាកម្លាំងបន្តវេនរបស់​មាតុភូមិត្រូវតែស្គាល់ខ្លួនឯងឲ្យបានច្បាស់លាស់តើត្រូវធ្វើអ្វីខ្លះដែលមានប្រយោជន៍និងអ្វីខ្លះដែលគ្មានប្រ​យោជន៍ ពោលមានតែការអប់រំនិងហាត់គ្រប់គ្រងចិត្តគំនិតរបស់មនុស្ស គ្រប់រូប​ឲ្យស្ថិតក្នុងអារ​ម្មណ៍តែមួយប្រកបដោយគុណធម៌និងគតិបណ្ឌិតប្រាសចាកការគុំគួន ឈ្នានីសសេចក្ដីស្អប់ខ្ពើម ការលោភលន់ ក្រេវក្រោធ កេងប្រវ័ញ្ច និងការបំបាត់អំពើហឹង្សាគ្រប់យ៉ាង នោះទើបអ្វីៗបានសុខ​ស្រួល​ស្ងប់ និងរីកចម្រើន។ 

ជាមួយឱកាសនោះ​លោកអភិបាល​ខេត្ត​ក៏បានក្រើនរំលឹកដល់ក្មួយៗយុវជន​ត្រូវតែខិតខំសម្របខ្លួន​ដើម្បីចូលរួមកសាងមហាគ្រួសារកម្ពុជាគ្មានគ្រឿងញៀន គ្មានជម្ងឺអេដស៍ គ្មានអំពើហឹង្សា គ្មានគ្រោះ​ថ្នាក់​ចរាចរណ៍ និងពោរពេញទៅដោយព្រហ្មវិហារធម៌។​

សូមបញ្ជាក់ថា៖​ទិវាអន្តរជាតិ សម្រាប់យុវជន ១២ សីហា គឺផ្ដើមចេញពីសុឆន្ទៈរបស់ថ្នាក់ដឹ​កនាំយុវ​ជន នៃបណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ គិតគូរដោះស្រាយពី​កង្វល់រហូតស​ម្រេចបំ​ណងធំធេង សំដៅឲ្យសង្គមសហប្រជាជាតិបង្កើន​ការយកចិត្តទុកដាក់ដល់យុវជន​តាមប្រទេសនី​មួយៗ​សមស្រមនិងនិន្នាការពិភពលោកសកលភាវូបនីយកម្ម ក្នុងគោលបំណង អំពាវនាវដល់រដ្ឋា​ភិបា​ល អង្គការ​ជាតិ​និងអន្តរជាតិ​ទូទាំងពិភព​លោក​បង្កើនការចាប់អារម្មណ៍ និងយកចិត្តទុកដាក់គិត​គូដល់ការ​អភិវឌ្ឍ​យុវជន​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3635 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
101319 នាក់
ខែនេះ :
511349 នាក់
3 ខែនេះ :
1132241 នាក់
សរុប :
17738977 នាក់