ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃុំខ្លួន​លោក អះម៉ាត់ យ៉ះ​យ៉ា និងក្មួយប្រុស ​ពាក់ព័ន្ធករណី​ជួញដូរមនុស្សទៅប្រទេសអារ៉ាប់
Tue,13 August 2019 (Time 03:47 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 416នាក់)


រាជធានីភ្នំពេញ៖​លោក អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការ ក្រសួងសង្គម​កិច្ច អតីតយុទ្ធជន និង​យុវ​នីតិសម្បទា ត្រូវបានតុលាការក្រុងភ្នំពេញចេញដីកា​បង្គាប់​ឲ្យឃុំខ្លួនដាក់ពន្ធនាគារ ជាមួយ និ​ង​ក្មួយប្រុសរបស់ខ្លួនម្នាក់ទៀត ពាក់ព័ន្ធករណីជួញដូរមនុស្សទៅប្រទេសអារ៉ាប់។​

បើយោងតាមការសម្រេចរបស់លោក កូវ សៅ អនុប្រធានសាលាដំបូង រាជធានីភ្នំពេញ និង​ជាប្រធា​នក្រុមប្រឹក្សាជំនុំជ​ម្រះបាន​ឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ថា​​សម្រាប់​ជនជាប់​ចោទ​ទាំងពីរនាក់ ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន១៥ឆ្នាំ និងពិន័យជា​ទឹកប្រាក់ ចំនួន​២០០លានរៀល ដោយត្រូវសងទៅជនរងគ្រោះម្នាក់១២០លានរៀល និងម្នាក់ទៀត ៨០​លាន​រៀល​។
កាលពីព្រឹកមិញ តុលាការបានបើកការជំនុំជម្រះទៅលើជនជាប់ចោទ អ៊ីស្មាអែល ពិនឧស្ម័ន ដែល​ជាក្មួយ​ប្រុសរបស់លោក អះម៉ាត់ យ៉ះយ៉ា ហើយពេលនោះ លោក អះម៉ាត់ យ៉ះយ៉ា ក៏បាន​ចូលរួម​ស្ដាប់សវនាការ លុះពេលចប់​សវនាការ និងក្រោយពេលតុលាការប្រកាសផ្ដន្ទាទោសនោះ លោក អះ​ម៉ាត់ យ៉ះយ៉ា ក៏ត្រូវបាន​ចាប់ខ្លួនតែម្ដងបញ្ជូនទៅកាន់ពន្ធនាគារ។

សូមបញ្ជាក់ថា ក្មួយបង្កើតលោក អះម៉ាត់ យ៉ះយ៉ា គឺលោក អ៊ីស្មាអែល ពិនឧស្ម័ន ត្រូវបាន កម្លាំង​នគរបាល នៃនាយកដ្ឋានប្រឆាំងកា​រជួញដូរមនុស្ស និងការពារអនីតិជន ចាប់ខ្លួនពាក់ព័ន្ធក​រណី​នាំពលករទៅធ្វើការខុសច្បាប់ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។

កាលពីអំឡុងឆ្នាំ២០០៤ ជនសង្ស័យខាងលើ​បានឃោសនាក្នុងភូមិថា ឈ្មោះ អះម៉ាត់ យ៉ះយ៉ា ត្រូវ​ជាពូរបស់ខ្លួន ត្រូវការជ្រើសរើសពលការិនីបញ្ជូនទៅធ្វើការជាជំនួយការមេផ្ទះ នៅប្រទេស​អារ៉ាប់ប៊ី​សាអូឌីត ប្រាក់ឈ្នួល​២២០ដុល្លារអាមេរិចកិច្ចសន្យាការងាររយៈពេល២ឆ្នាំ ចំពោះឯកសារ​បែបបទ លិ​ខិតឆ្លងដែន និងសោហ៊ុយធ្វើដំ​ណើរ ឈ្មោះ អះម៉ាត់ យ៉ះយ៉ា ជាអ្នកចំណាយ​។​
បន្ទាប់មក​បានអូសទាញពលរដ្ឋក្នុងភូមិ​២នាក់ ក្រោយមកបានចំនួន​២០នាក់ទៀត ហើយ​នាំទៅ​ប្រគល់ឲ្យលោក អះម៉ាត់ យ៉ះយ៉ា ស្នាក់នៅផ្ទះលេខ៣៤ ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូន​ពេញ​ ពេលនោះជនរងគ្រោះត្រូវបានលោក អះម៉ាត់ យ៉ះយ៉ា ក្លែងអត្តសញ្ញាណដោយប្រើឯកសារ ហើយ​បានបញ្ជូនទៅធ្វើជាស្រ្តីបម្រើតាមផ្ទះនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត។

ជនរងគ្រោះត្រូវបានថៅកែ​កេងប្រវ័ញ្ចកម្លាំងពលកម្ម បិទសិទ្ធសេរីភាព ហើយ​ត្រូវបានគេ លក់​ទៅ​ថៅកែជាម្ចាស់ទី១ ទៅថៅកែទី២ ក្នុងតម្លៃ​២០,០០០ដុល្លារ ឲ្យធ្វើការងារផ្ទះ ហើយរ​ងការរំ​លោភផ្លូវ​ភេទ និងមិនទទួលបានប្រាក់ឈ្នួលតាំងពីពេលបញ្ជូនទៅ រហូតដល់អំឡុងខែសីហា ឆ្នាំ២០១៧​។

មន្ដ្រីនគរបាលប្រឆាំងការជួញដូរមនុស្ស បន្ថែមថា ជនរងគ្រោះចំនួន​ ២នាក់​ត្រូវបាន​ជួយស​ង្គ្រោះ​ពីពីលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស សង្រ្គោះ​មកកម្ពុជាវិញ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1990 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
99674 នាក់
ខែនេះ :
509704 នាក់
3 ខែនេះ :
1130596 នាក់
សរុប :
17737332 នាក់