ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តស្វាយរៀង ជម្រុញដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យងាកមកបរិភោបសាច់ជ្រូក ជាធម្មតាវិញ
Mon,12 August 2019 (Time 07:12 PM)
ដោយ ៖ ឆន្ទ:កូនខ្មែរ (ចំនួនអ្នកអាន: 397នាក់)


ខេត្តស្វាយរៀង៖ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្តស្វាយរៀង បានជម្រុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តស្វាយរៀង ឲ្យងាកមកបរិភោបសាច់ជ្រូក ជាធម្មតាវិញ ដោយកុំមានភាពភ័យខ្លាចពីការឆ្លងជម្ងឺប៉េសជ្រូកអាហ្រ្វិក ពីព្រោះជម្ងឺនេះ មិនឆ្លងមកមនុស្ស និងបង្កគ្រោះថ្នាក់នោះទេ គឺវាកើតតែលើសត្វជ្រូកដូចគ្នា តែប៉ុណ្ណោះ។

ឯកឧត្តមបានមានប្រសាសន៍ និងជម្រុញដល់ប្រជាពលរដ្ឋបែបនេះបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម និងឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីហូបសាច់ជ្រូកសុវត្ថិភាពនៅសាលាក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃចន្ទ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។


ពិធិនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុង-ស្រុកលោកប្រធានមន្ទីរ-អង្គភាពព្រមទាំងមន្រ្តីរាជការជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ និងប្រជាពលរដ្ឋមួយចំនួនទៀត។

ក្នុងឱកាសនោះឯកឧត្តមបានបញ្ជាក់ថា ក្រោយពេលសម្ដេចតេជោ ហ៊ុន សែន ប្រកាសឲ្យប្រជាពលរដ្ឋ បន្តបរិភោគសាច់ជ្រូក អាជ្ញាធរគ្រប់ខេត្ត និងមន្ទីរកសិកម្មខេត្ត មន្ត្រីពេទ្យសត្វ រួមនឹងមន្ត្រីមួយចំនួនទៀត បាននាំគ្នាហូបសាច់ជ្រូកខ្វៃ ក្នុងកម្មវិធីពិសាសាច់ជ្រូកសុវត្ថិភាពនាពេលនេះ ក្នុងគោលបំណងចង់បំផុសស្មារតី និងបង្ហាញដល់ប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភអំពីបញ្ហាជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ព្រោះតាមការពិនិត្យតាមដានជាប្រចាំរបស់ក្រសួងជំនាញកម្ពុជា មកទល់ពេលនេះគឺ មិនមានឆ្លងមកមនុស្សទេ វាឆ្លងតែជ្រូកដូចគ្នាតែប៉ុណ្ណោះ ។

បើតាមការបញ្ជាក់ពីមន្រ្តីជំនាញនៃការិយាល័យបសុពេទ្យ បញ្ជាក់ឲ្យដឹងដែរថា ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អាជីវករដែលជាអ្នកចិញ្ចឹមជ្រូក និងលក់សាច់ជ្រូកបានត្អូញត្អែរ ខណៈដែលការលក់សាច់ជ្រូកមានការធ្លាក់ចុះជាបន្ដបន្ទាប់ ក្រោយពីមានការផ្ទុះជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ដែលបានធ្វើឲ្យប្រជាពលរដ្ឋផ្អាក ឬកាត់បន្ថយការទទួលទានសាច់ជ្រូក។

ដូច្នេះតាមរយៈពីធីធ្វើឡើងពេលនេះ គឺចង់បំផុសស្មារតី និងបង្ហាញដល់ប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភអំពីបញ្ហាជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ព្រោះតាមការពិនិត្យតាមដានជាប្រចាំរបស់ក្រសួងជំនាញពាក់ព័ន្ធមកទល់ពេលនេះគឺ មិនមានឆ្លងមកមនុស្សទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7274 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
104958 នាក់
ខែនេះ :
514988 នាក់
3 ខែនេះ :
1135880 នាក់
សរុប :
17742616 នាក់