ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រងប្រមូលចំណូល ពន្ធក្នុងខេត្ត
Fri,02 August 2019 (Time 01:35 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 531នាក់)


ខេត្តព្រះសីហនុ៖កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម គង់វិបុល ប្រតិភូរា​ជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃនាយកដ្ឋានពន្ធដារ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំពិនិត្យ ពិភាក្សា​លើការងារគ្រប់គ្រងប្រមូលចំណូលពន្ធក្នុងខេត្តព្រះសីហនុ។  
   
លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ បានជំរាបជូនពីសកម្មភាពប្រមូលពន្ធ ៦ខែដើមឆ្នាំ២០១៩ បានជាង ៦៩ប៊ីលានរៀល ស្មើនិង ១០៤ភាគរយ នៃផែនកាឆ្នាំ ក្នុងនោះ​ថវិកា​ជាតិជាង ២០ប៊ីលានរៀល ស្មើនិង ៨១ ភាគរយ ថវិកាថ្នាក់ក្រោមជាតិជាង ៤៨ប៊ីលានរៀល ស្មើ ១១៥ភាគរយ ចំណូលពន្ធមានការកើនឡើង ដោយសាខាពន្ធដារសហកាជាមួយអាជ្ញាធរក្រុង ស្រុក ឃុំ  សង្កាត់ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសឱ្យមកចុះបញ្ជី ជម្រុញឱ្យមាន​ការ​ពិនិត្យភាពត្រឹមត្រូវនូវកិច្ចសន្យាជួលអចលន:ទ្រព្យ ការផ្សព្វផ្សាយសេចក្តីព្រាងវិធានការនានា របស់រដ្ឋបាលសារពើពន្ធ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា វឌ្ឍន៍ភាព នៃពន្ធដាមានការទទួល​ខុសត្រូវខ្ពស់ ទទួលបានផ្លែផ្កា យើងបានខិតខំរួមចំណែកគាំទ្រដល់ថ្នាក់ជាតិ និងក្រោមជាតិ បន្ត​កៀគរ​ប្រមូលចំណូលពន្ធឱ្យកានតែច្រើនថែមទៀត។ឆ្នាំនេះចំណូលថ្នាក់ក្រោមជាតិមានចំណូលច្រើនខ្ពស់លើសផែនការឆ្នាំ សម្រាប់ថ្នាក់ក្រោមជាតិ​បានកើនឡើង អាចបញ្ជាក់ថា នេះជាការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្នុងការកៀគរ​ប្រភពចំណូលពន្ធ ក៏ប៉ុន្ដែនៅមិនទាន់អស់ពីសក្តានុពលដែល យើងមានចន្លោះប្រហោងជាច្រើន។

ប្រភេទពន្ធមាន៨ប្រភេទ  បច្ចុប្បន្នយើងទើបតែប្រមូលបានតែ២ គឺពន្ធប្រថាប់ត្រា និងពន្ធជួលផ្ទះ។រដ្ឋបាលខេត្តបានប្រជុំផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋានចុះស្រង់ស្ថិតិទីតាំងអាជីវកម្មនៅក្នុងមូលដ្ឋាន ដើម្បីយើងមានទិន្នន័យសម្រាប់មន្ត្រីពន្ធដារមានលទ្ធភាពក្នុងការប្រមូលចំណូល ពន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិកាន់តែកើនឡើង ដើម្បីយកមកធ្វើការអភិវឌ្ឍមូលដ្ឋានរបស់យើង។

  ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ​មានប្រ​សាសន៍ថា ការប្រមូលពន្ធនៅខេត្តព្រះសីហនុ មានការកើនឡើង ដោយសារមន្ត្រីសាខាពន្ធដារ​ខិតខំប្រមូលប្រភពចំណូល ជាផលប្រយោជន៍ នៃប្រទេសជាតិ ។ តាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា អំពាវនាវឱ្យគ្រប់ផ្នែកគាំទ្រអង្គភាព២ គឺពន្ធដារ និងគយ ក្នុងការកៀរគរប្រភព ចំណូល ដោយសារខេត្តព្រះសីហនុ មានសក្តានុពលធំធេង ហើយការប្រមូល​ចំណូលមិនទាន់​ឆ្លើយតបទៅនឹងកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3947 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
96315 នាក់
ខែនេះ :
512019 នាក់
3 ខែនេះ :
1120703 នាក់
សរុប :
17725467 នាក់