ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួនគ្រូពេទ្យចាក់ថ្នាំ តាមភូមិគ្មានសញ្ញាបត្រម្នាក់ បន្ទាប់ពីបានធ្វើឲ្យស្ត្រីម្នាក់ ប្រកាច់ស្លាប់
Mon,12 August 2019 (Time 04:31 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 401នាក់)


ខេត្តឧត្តរមានជ័យ៖គ្រូពេទ្យចាក់ថ្នាំតាមភូមិគ្មានសញ្ញាបត្រម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃា​ត់ខ្លួន​កាល​ពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែសីហា​ ឆ្នាំ២០១៩ ពាក់ពន្ឋ័​ករណីឃាតកម្ម ដោយអចេតនា ដោយ(ព្យាបាលជំងឺ បណ្តាឲ្យស្លាប់ជនរងគ្រោះ)។
សូមជំរាបដែរថា ការចាប់ឃាត់ខ្លួនជនសង្ស័យ ដោយមានការសម្របសម្រួលនិតិវិធីពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ។

ជនសង្ស័យមានឈ្មោះ ស្រឿង ប៊ុន រិទ្ធ អាយុ៦១ឆ្នាំ (ឃាត់ខ្លួន)។រីឯជនរងគ្រោះមានឈ្មោះ ឈូក ម៉ៅ ភេទស្រី អាយុ២៤ឆ្នាំ អ្នកទាំងពីររស់នៅភូមិជ្រឹងខាងលិច សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជយ័។

ពាក់ពន្ឋ័ករណីខាងលើនេះដែរបើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោង១រសៀល ថ្ងៃទី១​០ ខែសីហា ឆ្នាំ២០១៩ ឪពុកម្តាយជនរងគ្រោះបានហៅជនសង្ស័យ ដែលប្រកបរបរពេទ្យ​ចាក់ថ្នាំ តាមភូមិឲ្យមកមើលជំងឺកូនរបស់ខ្លួន ដែលអ្នកភូមិច្រើនហៅថា ជំងឺទាស់សសៃ នៅពេលទៅ​ដល់​ជនសង្ស័យបាន ដាក់សេរ៉ូមឲ្យជនរងគ្រោះ លុះម៉ោងប្រហែល៤រសៀលក៏អស់សេរ៉ូម បន្ទាប់​មក​នៅម៉ោង៦ និង០០នាទីល្ងាចជនសង្ស័យបានឲ្យអ្នកជំងឺលេបថ្នាំចំនួន០៣ មុខផ្សេងគ្នា លុះម​ក​ដល់​ម៉ោង៧ និង៤៥នាទី អ្នកជំងឺបានប្រកាច់ស្លាប់តែម្តង។

បន្ទាប់ពីទទួលពត៌មាននេះមន្ទីរសុខាភិបាល បានបញ្ជូនគ្រូពេទ្យ រួមសហការជាមួយប៉ុស្តិ៍ន​គរបាល​រដ្ឋបាលកូនគ្រៀល ចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យបច្ចេកទេសក្នុងការព្យាបាល រកឃើញថា ជនសង្ស័យប្រកបរបរដើរចាក់ថ្នាំ ក្នុងភូមិពុំមានសញ្ញាបត្របញ្ជាក់ថា មានវិជ្ជាជីវ:ជាពេទ្យនោះទេ និងពុំមានអាជ្ញាបណ្ណ័ពីក្រសួង ឬពីមន្ទីរសុខាភិបាលនោះដែរ។

បញ្ជាក់ អ្នកជំងឺស្លាប់ បណ្តាលមកពីការប្រើប្រាស់ថ្នាំ Glugose និង Vit amin Becom-plex ដែលមាន​សាធាតុB1លើសចំណុះ បណ្តាលឲ្យប្រតិកម្ម និងធ្វើឲ្យជាតិស្ករឡើងខ្លាំង។

បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចកំពុងធ្វើការសាកសួន និងរៀបចំកសាងសំ​ណុំរឿងបញ្ជូនទៅតុលា​ការ ដើម្បីចាត់ការតាមនិតិវិធីផ្លូវ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1592 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
99276 នាក់
ខែនេះ :
509306 នាក់
3 ខែនេះ :
1130198 នាក់
សរុប :
17736934 នាក់