ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីចែករង្វាន់សិ​ស្សឆ្នើម នាដំណាច់ឆ្នាំសិក្សា២​០១៨.២០១៩ នៃវិទ្យាល័យ ​១​០មករា១៩៧៩ ខេត្ត​សៀមរាប
Thu,01 August 2019 (Time 04:12 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 488នាក់)


ខេត្តសៀមរាប៖នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុ ឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹង​ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តមឧកញ៉ាបណ្ឌិត សៀង ណាំ  អ្នកតំណាងរាស្ត្រម​ណ្ឌល​សៀម​រាប  ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមចែករ​ង្វាន់ដល់​សិស្សឆ្នើម នៃវិទ្យាល័យ១០មករា ១៩៧៩ ខេត្តសៀមរាបចំនួន២៦៤នាក់ទាំងពីរកម្រិតសិក្សា បាន​ទទួលរង្វាន់លើកទឹកចិត្តប្រចាំឆ្នាំសិក្សា២០១៨.២០១៩  និងការចូលរួមពីសមាគមមាតាបិតា និង អា​ណាព្យាបាលសិស្ស គណៈកម្មការគ្រប់គ្រង សាលា លោកគ្រូ អ្នកគ្រូ ។

ក្នុងពិធីចែករង្វាន់សិស្ស នាដំណាច់ឆ្នាំសិក្សា២០១៨.២០១៩នោះ ឯកឧត្តម ទៀ សីហា ក៏បានធ្វើការ​បញ្ជាក់ និងផ្តាំផ្ញើ ដល់សិស្សានុសិស្សគ្រប់កម្រិតសិក្សាទាំងអស់ ឲ្យខិតខំយកចិត្តទុកដាក់ក្នុងការ​សិក្សា ដើមី្បឈានទៅការប្រឡងបញ្ចប់កម្រិត សិក្សារបស់ខ្លួន សំខាន់ចំពោះប្អូនៗ ក្មួយៗ ថ្នាក់ទី៩ ដែលត្រូវប្រឡងយក​សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងថ្នាក់ទី១២ ត្រូវប្រឡងសញ្ញាប័ត្រ​មធ្យម​សិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨.២០១៩ នៅពេលខាងមុខនេះ។

ឯកឧត្តមក៏បានបន្តទៀតថា ចំពោះប្អូនៗ ក្មួយៗ ដែលត្រូវប្រឡងសញ្ញាប័ត្រម​ធ្យមសិក្សាទុតិយ​ភូមិឆ្នាំសិក្សា២០១៨.២០១៩ ត្រូវខិតខំសិក្សារៀនសូត្រ ដើមី្បប្រឡងឲ្យបានជាប់និទ្ទេស A ច្រើន នឹងទទួលបានរង្វាន់លើកទឹកចិត្តពីអាជ្ញាធរខេត្តសៀមរាប។  

ក្នុងនោះឯកឧត្តមអភិបាលខេត្ត បា​នផ្តាំផ្ញើដល់មាតាបិតា អាណាព្យាបាលសិស្ស សូមចូលរួមជម្រុញ ដល់កូនៗរបស់ខ្លួន និង អប់រំណែនាំ ឲ្យខិតខំរៀនសូត្រ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ពីព្រោះថា ប្អូនៗទាំងនេះហើយដែលជាធន ធានមនុស្សក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសទៅអនាគត​។ 

ឯកឧត្តមឧកញ៉ា បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានលើកផងដែរថា បច្ចុប្បន្ន​នេះ កម្ពុជាកំពុងស្ថិត​ក្រោមដំបូលនៃសន្តិភាព នឹង មានការអភិវឌ្ឍលើគ្រប់វិស័យ ដោយ​កត្តា នៃសន្តិភាពនេះ និងស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃ សម្តេចតេជោ ហ៊ុន សែន ជានាយ​ករដ្ឋ​មន្រ្តី។ម៉្យាងទៀត កម្ពុជា​បានកំពុងមានការផ្លាស់ប្តូររវាងអតីតកាល មកកាន់បច្ចុប្បន្នកាល និង កំពុង​មានចក្ខុវិស័យនៃការផ្លាស់ប្តូរបន្តទៀត ពីបច្ចប្បន្នសម្រាប់ទៅអនាគតផងដែរ ។  

តាមរបា​យការណ៍បញ្ជាក់របស់លោក គឹម ឡេង នាយកសាលា បានឲ្យដឹងថា សិស្សទាំងពីរកម្រិត​ដែលទទួលរង្វាន់លើកទឹកចិត្តនាឆ្នាំសិក្សា២០១៨. ២០១៩នេះ ចាប់លេខ១ លេខ២ និងលេខ៣ មាន​ចំនួន២៦៤នាក់ ក្នុងចំណោមសិស្សសរុប៨៨ថ្នាក់ ។

សូមបញ្ជាក់ដែរថា ក្នុងពិធីនោះដែរឯកឧត្តមឧកញ៉ាបណ្ឌិត សៀង ណាំ និង ឯកឧត្តម ទៀ សីហា ក៏បានធ្វើការឧបត្ថម្ភដល់សិស្សដែលបានឆ្លើយត្រូវនឹងសំណួរដែលបានលើកឡើង ពីជីវប្រវត្តិ នៃ​ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានឧបត្ថម្ភដល់កម្មវិធី នូវទឹកប្រាក់ចំនួន១០លានរៀល​ដល់​សាលាផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9414 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
107098 នាក់
ខែនេះ :
517128 នាក់
3 ខែនេះ :
1138020 នាក់
សរុប :
17744756 នាក់