ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ព្រឹទ្ធសភានីតិ​កាលទី៤ បើកសម័យប្រជុំជាវិ​សាមញ្ញ ប្រកាសទទួល​ស្គាល់សមាជិកថ្មី​ ចំនួន​០៣រូប និង​បោះឆ្នោតជ្រើសតាំង សមាជិកឧត្តម​ក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន​០១រូប
Mon,12 August 2019 (Time 03:10 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 445នាក់)


រាជធានី​ភ្នំពេញ​៖សម្តេចវិបុលសេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសម័យប្រជុំជាវិសាមញ្ញ នា​ព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង​០៨:០០នាទី នៅ​វិមាន​ព្រឹទ្ធសភា ដោយមានរបៀបវារៈ៖
១-ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤។
២-ការបោះឆ្នោតជ្រើសតាំង​ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម​ ចំនួន​ ០១រូប​ សម្រាប់ជំនួសសមាជិកដែលត្រូវបញ្ចប់អាណត្តិ។

នៅ​ក្នុងរបៀបវារៈទី១​ដោយយោង​៖
-ព្រះរាជក្រិត្យៈនស/រកត/០៨១៩/១២១២​ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ របស់ព្រះករុណា​ព្រះបា​ទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់​តែងតាំង​ព្រះអង្គម្ចាស់នរោត្តមប្រីយសោភ័ណ្ឌ ជាសមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៤ ជំនួស បន្តពី​សម្តេចរាជបុត្រីព្រះអនុជនរោត្តម អរុណរស្មី ដែលបានសុំលាឈប់ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០​១៩។
សេចច​ក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីការប្រកាសទទួល​ស្គាល់បេក្ខ​ជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភានីតិកាលទី៤ ឆ្នាំ២០១៨​ របស់គណបក្សប្រជាជនកម្ពុជា មណ្ឌល​ភូមិ​ភាគ៧​ (ខេត្តកំពង់ស្ពឺ,​កំពង់ឆ្នាំង,​ពោធិសាត់,​កោះកុង និងខេត្តព្រះសីហនុ) និងមណ្ឌលភូមិភាគ៤​ (ខេត្តបាត់​ដំបង,បន្ទាយមានជ័យ,សៀមរាប,ឧត្តមានជ័យ និងខេត្តប៉ៃលិន)។
-លិខិត​របស់គណបក្សប្រជាជនកម្ពុជា ស្នើសុំប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី ជ្រើសរើស និងជ្រើសតាំង​បំពេញសមាសភាពក្នុងគណៈកម្មការអប់រំ យុវជន កីឡា ធម្មការសាសនា វប្បធម៌ វិចិត្រសិ​ល្បៈ និងទេសចរណ៌ ព្រមទាំងចាត់តាំងបំពេញសមាសភាពក្នុងក្រុមទី២ និងទី៤ នៃក្រុម​សមាជិ​កព្រឹទ្ធសភាជំនួសឯកឧត្តម ឡាយ អ៊ីពិសិទ្ធ និងលោកជំទាវ ស៊ឹង ស៊ីយុត​ ដែលបាន​ទទួល​មរណភាព។
•  និងសេចក្តីសម្រេចព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មីសម្រាប់នីតិកាលទី៤ ចំនួន​ ០៣រូប​ ៖
១-ព្រះអង្គម្ចាស់ នរោត្តមប្រីយសោភ័ណ្ឌ ជាសមាជិកព្រឹទ្ធសភា ចាត់តាំងដោយព្រះមហាក្សត្រ ជំនួសសម្តេចរាជបុត្រីព្រះអនុជ នរោត្តមអរុណរស្មី ដែលបានសុំលាឈប់ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩។
២-ឯកឧត្តម ញ៉ូវ សុង ជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី៧ ជំនួសឯកឧត្តម ឡាយ អ៊ីពិសិទ្ធ ដែលបានទទួលមរណភាព។
៣-ឯកឧត្តម ឡោ ឆន ជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី៤ ជំនួសលោកជំទាវ ស៊ឹង ស៊ីយុត ដែលបានទទួលមរណភាព។

សម្តេចប្រធានព្រឹទ្ធសភាប្រកាសទូលថ្វាយ និងជំរាបព្រះអង្គម្ចាស់ និងឯកឧត្តមទាំង​ ០៣រូបខាងលើ ត្រូវធ្វើសច្ចាប្រណិធានមុនពេលចូលកាន់ដំណែង​ ហើយស្នើឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា ចាត់ចែងនីតិវិធីដើម្បីអនុវត្តបន្ត។

ចំពោះរបៀបវារៈទី២​ ៖​ បន្ទាប់ពីស្តាប់ឯកឧត្តមអគ្គលេខាធិការរាយការណ៌ជូនអំពីលទ្ធផលនៃការពិនិត្យសុពលភាព និងរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងជាសមាជិក ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលមានបេក្ខជនចំនួន​ ០២រូប​ គឺ ឯកឧត្តម អ៊ុ សារិទ្ធ និងលោក គង់ សារិទ្ធ ដែលមានលក្ខណៈសម្បត្តិ និងឯកសារជូនភ្ជាប់គ្រប់គ្រាន់ទៅតាមល័ក្ខខ័ណ្ឌកំណត់ ហើយបានរៀបចំបញ្ជីសន្លឹកឆ្នោតរូចរាល់ និងបានការសម្រេចផ្តល់សុពលភាពឲ្យបេក្ខជនទាំង​ ០២រូប ឈរឈ្មោះ ដោយអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩,​ អង្គព្រឹទ្ធសភាទាំងមូល​ ក៏បានអញ្ជើញឡើងទៅបោះឆ្នោតជាសម្ងាត់ ដែលទទួលបានលទ្ធផលជាផ្លូវការគឺ ឯកឧត្តម អ៊ុ សារិទ្ធ ត្រូវបានជាប់ជាសមាជិក ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ដោយមានសម្លេងគាំទ្រ​ ៥០សម្លេង​ នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ហើយឯ​ក​ឧត្តម​អគ្គលេខាធិការព្រឹទ្ធសភាត្រូវចាត់ចែងការអនុវត្តបន្ត​ ដើម្បីជំរាបជូនរដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​ជ្រាប និងបន្តនីតិវិធី​ ព្រមទាំងផ្សព្វផ្សាយអំពីលទ្ធផលនេះជូនសាធារណជនជ្រាប៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3599 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
101283 នាក់
ខែនេះ :
511313 នាក់
3 ខែនេះ :
1132205 នាក់
សរុប :
17738941 នាក់