ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ឱម យ៉ិ​នទៀង ផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងនឹងអំពើពុករលួយ
Thu,01 August 2019 (Time 03:42 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 471នាក់)


ខេត្តព្រះសីហនុ៖នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ឱម យុិនទៀង  ទេសរដ្ឋមន្រ្តី ជាប្រធានអង្គភាពប្រ​ឆាំងនឹង​អំពើពុករលួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារ​ថ្នាក់ជាតិចុះ​មូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិ​បាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាអញ្ជើញចូលរួមផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំង​នឹងអំ​ពើពុករលួយ នៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ត្រីមន្ទីរ អង្គភាពពាក់ព័ន្ធក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ។

   ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ច្បាប់ស្ដីពីការ​ប្រឆាំងអំពើពុករលួយ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីការប្រឆាំងអំពើ ពុករលួយ ដើម្បីបន្ត​ពង្រឹង​អភិបាលកិច្ចល្អ ដែលរាជរដ្ឋាភិបាលបន្តអនុវត្តកែទម្រង់ក្នុងវិស័យសំខាន់ៗរួមមាន ការប្រយុទ្ធ​ប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់កងកម្លាំងប្រដាប់អាវុធ គឺជាការឆ្លើយតប ការធ្វើទំនើបកម្មស្ថាប័នរដ្ឋ និងការ​អភិវឌ្ឍប្រកបដោយបរិយាប័ន្ន សមធម៌ និងយុត្តិធម៌ តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋ ផ្នែកន​យោបាយ សេដ្ឋកិច្ច ក្នុងការដឹកនាំគ្រប់គ្រង និងចាត់ចែងកិច្ចការរបស់ប្រទេសជាតិ ធានានិរន្តរភាព នៃតួនាទីដំណើរការរដ្ឋបាលសាធារណៈ យកចិត្តទុកដាក់លើអត្ថប្រយោជន៍ជាស្នូល និងក​សាង​ជាតិ។ ការផ្សព្វផ្សាយច្បាប់ប្រឆាំងអំពើពុករលួយ ដើម្បីបញ្ជ្រៀបការយល់ដឹងឲ្យបានកាន់​តែទូលំទូ​លាយដល់មន្ត្រីរាជការគ្រប់លំដាប់ ថ្នាក់ មានថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គ ភាពជុំវិញខេត្ត ក្នុងការចូល រួមបង្ការ ទប់ស្កាត់ ពង្រឹងគណនេយ្យភាព និងពង្រឹងសមត្ថភាពស្ថាប័ន ការគាំទ្រនឹងការចូលរួមពីសាធារណជន វិស័យឯកជន និងការពង្រឹងការអនុវត្តច្បាប់។ 

  ឯកឧត្តម ឱម យ៉ិ​នទៀង ទេសរដ្ឋមន្រ្តី ជាប្រធានអង្គភាពប្រឆាំងនឹងអំពើពុក រលួយបានធ្វើ បឋក​ថា ស្តីពីច្បាប់ប្រឆាំងអំពើពុករលួយ និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ដល់មន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះសីហនុ។ច្បាប់ ស្តីពីការប្រឆាំងអំពីពុក​រលួយ​មាន​១០ជំពូក និងមាន៣១មាត្រា។ការផ្សព្វផ្សាយច្បាប់ប្រ ឆាំងអំពើពុករលួយ ក្នុងគោលបំណង​លើកកម្ពស់ប្រសិទ្ធិភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ និងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ ដែលជាមូលដ្ឋានចាំបាច់ ក្នុងការអភិវឌ្ឍ​សង្គម ជាតិ និងការកាត់បន្ថយភាពក្រីក្រ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10626 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
108310 នាក់
ខែនេះ :
518340 នាក់
3 ខែនេះ :
1139232 នាក់
សរុប :
17745968 នាក់