ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ភូមិសាស្ត្រ​ស្រុកទឹកឈូ អាចរង​ផលប៉ះពាល់ធ្ងន់ធ្ងរ ខណៈអាង​ទឹកប្រទាក់​ក្រឡា កំពុងប្រឈមបាក់ទំនប់
Mon,12 August 2019 (Time 11:19 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 401នាក់)


ខេត្តកំពត៖ដោយសារកត្តា​អាកាសធាតុគឺភ្លៀងធ្លាក់បន្ត​ជាប់គ្នាមិនឈប់រយៈ​ពេលប៉ុន្មាន​ថ្ងៃនេះ​ធ្វើឲ្យតំ​បន់ ភូមិសាស្ត្រមួយចំនួនក្នុងខេត្តកំពត  ពិសេស ស្រុកទឹកឈូ ត្រូវរងផលប៉ះពាល់​ដោយសារ​ជំនន់ភ្លៀង។

យ៉ាងណាមិញបើតាមសេចក្តីរាយការ​ណ៍ ​ពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែ​សីហា ឆ្នាំ២០១៩ ស្របពេលភ្លៀងកំពុងធ្លាក់ខ្លាំងបានបង្កឲ្យកម្ពស់ទឹកកាន់តែឡើងខ្លាំង ដែលធ្វើឲ្យ​ទំ​នប់ប្រទាក់ក្រឡា ស្ថិតក្នុងភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានបាក់ជើងបេតុង ព្រោះតែមិន​អាចទ្រទ្រង់នឹងបរិមាណទឹកដែលមានកម្រិតខ្ពស់។

ចំពោះការបាក់ជើង​បេតុងនៅអាងស្តុកទឹកទំនប់ប្រទាក់ក្រឡានេះ គេបានព្យាករណ៍ថា កម្លាំងទឹក​អាច​មានសន្ទុះខ្លាំង ដែលអាចបង្កឲ្យជន់លិចនៅតាមភូមិសាស្ត្រមួយចំនួនក្នុងស្រុកទឹកឈូ ដូចជា​ភូមិ កូនសត្វ ភូមិបុស្សញិញ ភូមិត្រពាំងព្រីងខាងជើង និងបន្តទៅដល់ភូមិសាស្ត្រខេត្តកែប ជាពិសេ​ស​ភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែបជាដើម។

ជាមួយគ្នានេះ​ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីមានករណី​បាក់ជើងបេតុងទំនប់​ប្រទាក់ក្រឡា នៃភូមិសាស្ត្រស្រុកទឹកឈូ ខេត្តកំពត គេសង្កេតឃើញវត្តមាន​អាជ្ញាធរខេត្តកំពតនិង​ខេត្តកែប បានដឹកនាំកម្លាំងចុះទៅ​ត្រួតពិនិត្យមើលស្ថានភាពទឹកនៅ​តាមភូមិសាស្ត្រដែលកំពុងលិ​ចលង់ដោយសារជំនន់ភ្លៀង ដើម្បីរកវិធានការដោះស្រាយជាបន្ទាន់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1484 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
99168 នាក់
ខែនេះ :
509198 នាក់
3 ខែនេះ :
1130090 នាក់
សរុប :
17736826 នាក់