ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជនបរទេសម្នាក់បានស្លាប់ នៅក្នុងបន្ទប់លេខ៣០៩ ជាន់ទី៣​ នៅសណ្ឋាគារកាស៊ីណូឡាក់គី ក្រុង​ប៉ោយប៉ែត សង្ស័យជំងឺ​លើសឈាម និងជំងឺបេះដូង
Sat,10 August 2019 (Time 07:24 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 479នាក់)


ខេត្តបន្ទាយមានជ័យ៖កាលពីវេលាម៉ោង១យប់ ថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ មានការភ្ញា​ក់ផ្អើលមួយបានកើតឡើង​ ដោយ​ជនបរទេសម្នាក់បានដេកស្លាប់​នៅក្នុងបន្ទប់លេខ៣០៩ ជាន់ទី៣ សណ្ឋាគារ កាស៊ី​ណូ ឡាក់គី៣៦៩ ស្ថិតនៅក្នុង​ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ សង្ស័យ​ជំងឺ​លើស​ឈាម និងជំងឺបេះដូង។

សាកសពមានឈ្មោះ យែនចៃ ថានណាឆុត ហៅ ភីអេក ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅ​ខេត្ត​ប្រា​ជៀប​ឃីរីខាន កាន់លិខិតឆ្លងដែនលេខz123939ចុះថ្ងៃទី ១៥កុម្ភះ២០១២ មុខរបរលេងល្បែង ដែល បានម​កជួល​នៅក្នុងបន្ទប់៣០៩ ជាន់ទី៣ នៃសណ្ឋាគារកាស៊ីណូ ឡាក់គី ស្នាក់នៅប្រចាំខែ ជាមួយ ឈ្មោះ ហែម ធារ៉ា អាយុ៣៥ឆ្នាំភេទស្រី ជនជាតិខ្មែរជាប្រពន្ធ​។

តាមការបំភ្លឺពីឈ្មោះហែម ធារ៉ា ជាប្រពន្ឋបានបញ្ជាក់ថា ជនរង​គ្រោះមានជំងឺ​លើស​ឈាម​ប្រចាំ​កាយ រយះកាលកន្លងរៀងរាល់ខែ តែងទៅពេទ្យពិនិត្យសុខភាព និងទិញថ្នាំមកលេបជាប្រចាំថ្ងៃ លុះ​នៅវេលាម៉ោងប្រហែលជាង១២ជនរងគ្រោះបានឡើងទៅសំរាកមុន ចំណែក​ឯគាត់​នៅលេង​ល្បែងបន្តរហូត​ដល់ម៉ោងជាង​២យប់ ក៏ឡើងទៅសំរាកដែរ ពេលឡើង​ទៅក៏​ឃើញជនរងគ្រោះដេក​ស្លាប់​បាត់ទៅហើយ បន្ទាប់មកក៏រាយ​ការណ៍ទៅផ្នែកកាស៊ីណូតែម្តង។
បន្ទាប់មកជំនាញបានចុះធ្វើកោសលវិច្ច័យឃើញថា
១-សាកសពមានស្ថានភាពស្លេគស្លាំង
  ២-ផ្នែកក្បាល ស្ថានភាពល្អ គ្មានអ្វីគួរកត់សំគាល់
៣-ផ្នែកដងខ្លួន ល្អ គ្មានស្លាគស្នាម
៤-ផ្នែកដៃឆ្វេងគងលើទ្រូង ដៃស្តាំគងលើពោះ
៥-ផ្នែកជើងល្អគ្មានស្លាគស្នាម
៦-ប្រដាប់ភេទមានទឹកកាមដិតជាប់ និងមានទឹកនោម
៧-នៅលើតុមាន ថ្នាំពេទ្យសំរាប់ព្យាបាលជំងឺលើសឈាម ជំងឹបេះដូង និងឧបករណ៍វាស់ស្ទង់
សំពាធឈាម ។
ក្រោយពីពិនិត្យនិងធ្វើកោសលវិច្ច័យពីសណាក់​គណៈកម្មការ និងគ្រូពេទ្យជំនាញ​​ជាលទ្ធផល​ឃើញ​ថា​ជនរងគ្រោះបា​នមរណភាពដោយសារជំងឺ​លើសឈាម និង ជំងឺបេះដូង។

បន្ទាប់មក​ស្នើរសុំគោលការណ៍យកសាក​សពទៅរក្សាទុកនៅវត្ត ដើម្បីប្រគល់​ជូនក្រុមគ្រួសា​រសាច់​ញាតិ​យកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8693 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
106377 នាក់
ខែនេះ :
516407 នាក់
3 ខែនេះ :
1137299 នាក់
សរុប :
17744035 នាក់